ស្ថានទូតកម្ពុជា​នៅថៃរៀបចំ kits ​ចំនួន ៥ ពាន់​កញ្ចប់ ​បន្ត​ចែក​ជូនដល់បងប្អូនពលករខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា​នៅថៃរៀបចំ kits ​ចំនួន ៥ ពាន់​កញ្ចប់ ​បន្ត​ចែក​ជូនដល់បងប្អូនពលករខ្មែរ

បានផុស

នៅ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បាននិងកំពុងបន្តសហការជាមួយក្រុមការងារក្រុមការងារទឹកចិត្តពលករនៅថៃ រៀបចំ kits ចំនួន៥០០០ កញ្ចប់ ដែលមានអង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការរីករាល នៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្មីៗនេះ ស្ថានទូតក៏បាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគចុះចែក​ជូនដល់បងប្អូនពលករខ្មែរចំនួន១៣០គ្រួសារ នៅទីតាំងចំនួន២ផងដែរដែលរួមមាន  ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់​ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ទីនោះមានពលករខ្មែរ ៩០គ្រួសារ និង ទី១-ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់​ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ដែលនៅទីនោះ មានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ និងទី២- ការដ្ឋានសំណង់ ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន៤០គ្រួសារ។

ការចុះចែកអំណោយដល់បងប្អូនពលករខ្មែរនេះ គឺតែងទទួលបានការចូលរួមសហការ និងជួយសម្រួល​ពី​អាជ្ញាធរពាក់ព័ន្ធរបស់ថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

ព័ត៌មានជាតិ១៣ នាទី មុន

ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

លោក ពូទីន សាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះ ៣ ថ្ងៃក្រោយចាក់ដូសជំរុញ

បច្ចេកវិទ្យា៣៩ នាទី មុន

វ៉ាវ…វ៉ាវ…! រីករាយអស់ស្ទះជាមួយមហាប្រូម៉ូសិនថែមជូនចុងឆ្នាំដ៏អស្ចារ្យ ពីទូរស័ព្ទមានតម្លៃសមរម្យបំផុត Galaxy A03s ត្រឹមតែ $149 !

ព័ត៌មានជាតិ៤៤ នាទី មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់អំពីលទ្ធផលនៃវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services