Connect with us

ព័ត៌មានជាតិ

អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ ប្រទេស​ថៃ ត្រៀម​រៀបចំ​ស្បៀង​មួយចំនួន ដើម្បី​ចែកជូន​ពលករ​ខ្មែរ​នៅតាម​បណ្ដោយ​ព្រំដែន

បានផុស

នៅ

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១​នេះ​ថា ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​ត្រៀម​រៀបចំ​នូវ​ស្បៀងអាហារ​មួយចំនួន សម្រាប់​ចែក​ជូន​បងប្អូន​ពលក​រ​ខ្មែរ នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយពេល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បិទ​ការ​ឆ្លងដែន​រយៈពេល​១៤​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួ​ង ស្បៀងអាហារ​ទាំងនោះ​រួមមាន អង្ករ​០៥​គីឡូក្រាម ចំនួន​៣០០ កញ្ចប់ ត្រីខកំប៉ុង​ចំនួន​១៥០០​កំប៉ុង ទឹកត្រី​ចំនួន​៣០០​ដប ទឹកស៊ីអ៊ីវ​ចំនួន​៣០០​ដប មី​ចំនួន​៣.០០០​កញ្ចប់ ទឹក​សុទ្ធ​ចំនួន​៣០០​យូរ ម៉ាស​ចំនួន​៣.០០០​ម៉ាស និង​ទឹក​អាកុល​ចំណុះ​៥០​មី​លី​លីត្រ ចំនួន​៣,០០០​ដប​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យ ទី​១ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ដឹកនាំ​ដោយ​លោក​អគ្គ​កុងស៊ុល បាន​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​កកស្ទះ​នៅតាម​ព្រំដែន នៃ​ស្រុក​ម៉ាឡៃ ជាប់​ព្រំប្រទល់​ស្រុក​អារញ្ញ និង​បាន​នាំយក​នូវ​ស្បៀងអាហារ​មួយចំនួន រួម​ជា​មួយ​ម៉ាស និង​ទឹក​អាកុល​លាងដៃ សម្រាប់​បង្ការ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ប្រគល់ជូន​ពួកគាត់​ផងដែរ នេះ​បើ​តាម​ការបញ្ជាក់​ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​។

​នៅក្នុង​ឱកាស​ចុះ​ជួប​ពលករ​ខ្មែរ​នោះ លោក​អគ្គ​កុងស៊ុល ក៏បាន​ពន្យល់​ណែនាំ​ដល់​ពួកគាត់​ស្ដីពី​ការ​រឹតបន្ដឹង​តាម​បណ្ដោយ​ព្រំដែន​មួយ​រយៈ និង​បានស្នើ​ឲ្យ​ពួកគាត់​មានការ​អត់ធ្មត់ និង​ជួយ​ផ្សព្វផ្សាយ​បន្ដ​ដល់​បងប្អូន​ពលករ​ដទៃ​ទៀត កុំ​ឲ្យ​មានការ​បន្លាស់​ទី​ជា​បណ្ដោះអាសន្ន ដើម្បី​រាជរដ្ឋាភិបាល​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​សមស្រប​ជា​មុន​សិន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម