ព័ត៌មានជាតិ
មន្ត្រីសេដ្ឋកិច្ចថា សាជីវកម្មធានាឥណទានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ទៅលើអាជីវកម្ម
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាជីវកម្មធានា-ឥណទានកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានឲ្យដឹងបែបនេះនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជាដែលបានរៀបចំឡើងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីផ្សព្វផ្សាយនេះ មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ធនាគារជាតិនៃកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា, និងគ្រឹះស្ថានធនាគារ, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងទាំង៤៩។

លោកបានបន្តឲ្យដឹងបន្ថែមថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ គឺជាយន្តការឆ្លើយតបបន្ទាន់ របស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តតាមការចង្អុលរបស់រាជរដ្ឋាភិបាល តាមរយៈស្របតាមវិធានការជុំទី៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីត-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។ សាជីវកម្មធានាឥណទានកម្ពុជាត្រូវបានបង្កើតឡើងដើម្បី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីត-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅធានាបានបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅបរិបទ ថ្មីនៃធុរកិច្ចថ្មី បន្ទាប់ពីវិបត្តិជំងឺកូវីត-១៩។

យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទាកម្ពុជា ត្រូវពិនិត្យលទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ក្នុងទីផ្សារឥណទានដែលខ្វះប្រសិទ្ធភាពអាចទទួលបានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។ សាជីវកម្មធានាឥណ-ទានកម្ពុជា ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនរដ្ឋ ដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការ នៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
សាជីវកម្មធានាឥណទានកម្ពុជា នឹងទំលុះរបាំងដែលរាំងស្ទះដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។ ទន្ទឹមនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាស-ធុនតូចនិងមធ្យម ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈមចម្បងបំផុតគឺកង្វះកន្លងមកគឺតម្រូវឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា រាជរដ្ឋាភិបាលនឹងចូលរួមចែករំលែក ហានិភ័យជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងប្រតិបត្តិការឥណទាន ដើម្បីធានាបានក្នុងគោលដៅជំរុញឲ្យមាននូវកំណើនឥណទានបន្ថែម (Credit Additionality), និងកំណើនសកម្មភាពសេដ្ឋកិច្ចបន្ថែម (Economic Additionality)។
ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា រួមមាន ជំរុញបរិយាបន្នហិរញ្ញវត្ថុ, គាំទ្រប្រភពកំណើនថ្មី, និងពិពិធកម្មសេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ឆ្លើយតបបញ្ហាប្រឈមក្នុងទីផ្សារឥណទាន, បំពេញតម្រូវការ និងឆ្លើយតបបញ្ហាប្រឈមទាំងនៅក្នុងសេដ្ឋកិច្ច, និងសង្គម, ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើតផលិតផលកម្ចីថ្មីៗ។ ជារួមសាជីវកម្មធានាឥណទានកម្ពុជា នឹងចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ទៅលើអាជីវកម្ម និងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅក្នុងរយៈពេលវែង៕
ដោយ ៖ វត្តី


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?