ព័ត៌មានជាតិ
ត្រឹម៣ថ្ងៃ កុមារជាង១២ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ រយៈពេល៣ថ្ងៃមានកុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំជាង១២ម៉ឺននាក់បានទទួលការចាក់វ៉ាកសាំងបង្ការកូវីដ-១៩ ដែលស្មើនឹងជាង៦% ធៀបនឹងគោលដៅជិត២លាននាក់។

យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចំនួន ១២៤,១៥៧នាក់ ស្មើនឹង ៦,៣១% ធៀបនឹងចំនួនកុមារគោលដៅ ១,៩៦៦,៩៣១នាក់។
ចំណែកការចាក់វ៉ាក់សាំងប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅទូទាំងប្រទេសវិញ ចាប់ពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ថ្ងៃទី០៣ សីហា ក្រុមគ្រូពេទ្យចាក់បានចំនួន ៧,៤៨៣,៦៨៧នាក់ ស្មើនឹង ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមរាជធានីខេត្តចំនួន៤រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ និងខេត្តកោះកុង៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


