ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ សម្រេចយកបញ្ហាលិចលង់ដោយទឹកជំនន់នៅខណ្ឌដង្កោជាបញ្ហាអតិភាព ក្នុងការដោះស្រាយមុនគេ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ា សុជាតិវង្សបានបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោយើងផ្ដោតប្រមូលផ្ដុំបញ្ហាជាអាទិភាពមួយនោះ គឺដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ ក្រោយពីខណ្ឌនេះ បានទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកនេះ ដោយបានធ្វើឲ្យលំនៅឋាន និង ស្រែចំការរបស់ប្រជាពលរដ្ឋ ទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ។

ការបញ្ជាក់បែបនេះរបស់លោកប៉ា សុជាតិវង្សបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែវិច្ឆិកានេះ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នៅសាលាខណ្ឌដង្កោ។

លោក ប៉ា សុជាតិវង្សបានមានប្រសាសន៍ថា សម្រាប់ខណ្ឌដង្កោ យើងសម្រេចជ្រើសរើសបញ្ហាធំមួយជាអត្តភាពក្នុងការដោះស្រាយ នោះគឺដោះស្រាយបញ្ហាលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋដោយទឹកជំនន់។ លោកថា បញ្ហាលិចលង់នេះ ជាបញ្ហាចម្បងដែល ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមគ្នាដោះស្រាយឲ្យបានល្អប្រសើរ យើងនឹងដាក់បញ្ហានេះជាកញ្ចប់មួយដើម្បីសិក្សាធ្វើការដោះស្រាយ ។ ទី១ ការពង្រីកទំនប់សណ្តស្ទឹងព្រែកត្នោតអោយធំជាងមុន ពង្រីកកុំឲ្យមានរន្ធនាគ ការលើកកម្ពស់ទំនប់សណ្តស្ទឹងឱ្យខ្ពស់ជាងមុន។ ទំនប់សណ្តស្ទឹងព្រែកត្នោតពិតជាមានសារៈសំខាន់ បើបាក់ទំនប់នេះបាក់ឬលិចនោះ វាមិនត្រឹមតែលិចលង់ក្នុងខណ្ឌដង្កោប៉ុណ្ណោះទេ តែវាអាចប្រឈមដល់បណ្ដាខណ្ឌមួយចំនួនផ្សេងទៀតផងដែរ។

លោកបន្តថា បញ្ហាដោះស្រាយការលិចលង់នេះយើងមិនត្រឹមតែ លើកកំពស់ទំនប់សណ្តស្ទឹងព្រែកត្នោតឲ្យធំជាងមុននិងខ្ពស់ជាងមុនប៉ុណ្ណោះទេ តែយើង នៅបន្តពង្រីកប្រព័ន្ធ ប្រឡាយ លូឲ្យធំជាងមុនផងដែរ ដោយហេតុថា ការលិចលង់មិនត្រឹមតែធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេវាប្រឈមជាមួយនឹងជំងឺដង្កាត់ផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា ជាទិសដៅ យើងនឹងអនុវត្តការងារឲ្យបានជោគជ័យចំនួន៤ចំណុចថែមទៀត ក្នុងនោះទី១ អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ទី២ ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនទាន់បានសាបរលាបនៅឡើយ។ ទី៣ដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយជំងឺកូវីដ-១៩ ពោលគឺអាជ្ញាធរត្រូវចុះពិនិត្យតាមដានប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយទេ។

លោកសង្ឃឹមថា ជំងឺកូវីដ-១៩នេះអាចនឹងបញ្ចប់នៅខែ០៣ឬខែ០៤ឆ្នាំ ២០២១ខណៈដែរ វ៉ាក់សាំងការពារជំងឺនេះបានចេញជាផ្លូវការ ។ទី៤ ដោះស្រាយបញ្ហាស្រូវនៅខណ្ឌដង្កោ ដោយសារតែខណ្ឌដង្កោគឺជាខណ្ឌមួយដែលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មច្រើន។ ដូច្នេះអាជ្ញាធរត្រូវតាមដានពិនិត្យមើលបើប្រជាពលរដ្ឋអត់មានស្រូវពូជត្រូវផ្តល់ស្រូវពូជឲ្យពួកគាត់ បើមិនមានទឹកគ្រប់គ្រាន់ត្រូវដោះស្រាយបញ្ហាទឹកជូនពួកគាត់។

គួរបញ្ជាក់ផងដែរដឹងថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើផ្ទាល់មាន់ចំនួន១៧នាក់ដឹងសំណើជាលាយលក្ខណ៍អក្សរចំនួន២៩សំបុត្រ ហើយក្នុងសំណើនិងសំណូមពរទាំងនោះភាគច្រើនគឺប្រជាពលរដ្ឋបានលើកឡើងពី បញ្ហាទឹកលិចលង់លំនៅឋានរបស់ពួកគាត់ ការសូមស្ថាបនាផ្លូវ ដាក់គំនូសចរាចរណ៍ ការមានវិធានការចំពោះឡានធំៗដឹកដីបង្កគ្រោះថ្នាក់ ហើយការសូមផ្ដល់សៀវភៅស្នាក់នៅក៏ត្រូវបានលើកឡើងនៅក្នុងវេទិកានេះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី