ព័ត៌មានជាតិ
បើហ៊ានចេញមុខមកយកធុង បាស់វិញនឹងទទួលរងការផាកពិន័យទៅតាមច្បាប់
លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ខែសីហានេះថាប្រសិនបើម្ចាស់ហ៊ានចេញមុខមកយកធុងបាស់វិញនឹងទទួលរងការផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ពាក់ព័ន្ធនឹងការជួបជុំផឹកស៊ីនៅកំឡុងពេលកូវីដ១៩។

ការលើងឡើងរបស់អ្នកនាំពាក្យខាងលើនេះក្រោយពីមានករណីការជួបជុំផឹកស៊ីចាក់ធុងបាស់ បង្កសម្លេងរំខានកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
លោក បានបន្តថាបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាម ក្រុមការងារបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នារត់អស់បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

លោកបានបន្តទៀតថា«បើយើងចាប់មនុស្សមិនបានទេមិនអាចធ្វើការផាកពិន័យបានទេគ្រាន់តែរឹបអូស សម្ភារមករក្សាទុកប៉ុណ្ណោះ។ប៉ុន្តែប្រសិនបើម្ចាស់ធុងបាស់ចេញមុខទៅយកធុងបាស់វិញគាត់ត្រូវធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពបែបនេះជាបន្តទៀតនិងត្រូវទទួលរងនូវការផាកពិន័យទៅតាមច្បាប់ហើយ»។
លោកបានឱ្យដឹងទៀតថាប៉ុន្តែប្រសិនបើម្ចាស់មិនមកយកធុងបាស់និងសម្ភារផ្សេងទៀតទេសមត្ថកិច្ចនឹងបន្តរក្សាទុកដដែល។
លោក បានបន្ថែមថាចំពោះការផាកពិន័យចំនួនប៉ុន្មាននោះគឺជាភារកិច្ចរបស់រដ្ឋបាលខណ្ឌដែលត្រូវផាកពិន័យទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។ចំណែកសមត្ថកិច្ចចាំតែអនុវត្តប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


