ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ បន្តលុបអាជ្ញាប័ណ្ណចំនួន៣បន្ថែមទៀត
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចលុបអាជ្ញាប័ណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ដោយសារក្រុមហ៊ុននេះមិនអនុវត្តទៅតាមច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី២៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាប័ណ្ណទាំង៣នោះរួមមាន ១.អាជ្ញាប័ណ្ណសេវាសំឡេងតាមរយៈពិធីការអ៊ីនធឺណិត, ២. អាជ្ញាប័ណ្ណសេវាទូរសព្ទចល័ត 4G និង ៣.អាជ្ញាប័ណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។
យ៉ាងណាក៏ដោយក្រសួងនឹងរក្សាទុកអាជ្ញាប័ណ្ណសេវាអ៊ីនធឺណិត (ISP) ឱ្យក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុនសងបំណុលដែលជំពាក់រដ្ឋ។
តាមសេចក្តីជួនដំណឹងបានបន្តទៀតថា «ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាបណ្ណ របស់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ដូចជាមិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុនិងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម»។
ជាមួយគ្នានេះ ក្រសួងជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តឱ្យបានពេញលេញតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ។
គួរបញ្ជាក់ថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចលុប និងព្យួរអាជ្ញាប័ណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ