ព័ត៌មានជាតិ
វ៉ាក់សាំង AstraZeneca ជំនួយរបស់ចក្រភពអង់គ្លេសជាង៤១ម៉ឺនដូសមកដល់កម្ពុជា
វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ចក្រភពអង់គ្លេសជាង ៤១ ម៉ឺនដូស (៤១៥.០០០) បានដឹកមកដល់ កម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១ និង៣០ នាទីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានណាចក្រកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងនោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ចក្រភពអង់គ្លេសបាន សម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង៤១ម៉ឺនដូសដល់ប្រទេសកម្ពុជា ហើយចក្រភពអង់គ្លេសបានប្តេជ្ញាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១០០លានដូសដល់ប្រទេសនានា នៅត្រឹមខែមិថុនាឆ្នាំ២០២២ ដែល៨០ លានដូស នៃចំនួន នេះនឹងត្រូវបានបរិច្ចាគតាមរយៈយន្តការ COVAX។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបញ្ជាក់ថា ក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំង កូវីដ១៩ ចំនួន៩ លានដូស ទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា ក្នុងនោះរួមមាន៖ ចិនផ្តល់ជាង២លានដូស, ជប៉ុន១លានដូស, សហរដ្ឋអាមេរិក១លានដូស និងអង់គ្លេសចំនួន៤១ម៉ឺន៥ពាន់ដូស។

គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ មាន ៧៥,៤២ ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន៨,២៩ ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយៈ កោះកែវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


