Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ បង្ហើបតម្រុយ​ទិញ​​វ៉ាក់សាំង AstraZeneca ពីអង់​គ្លេស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៥ ខែសីហានេះ បានថ្លែងបង្ហើប​ពី​តម្រុយទិញវ៉ាក់សាំង AstraZeneca ពីចក្រភពអង់គ្លេស ក្នុងពេលដែលកម្ពុជា​បានប្រកាស គម្រោង​​ចាក់​វ៉ាក់​សាំងដូសទី៣ ជូនដល់មន្ត្រីបម្រើសេវាសាធារណជួរមុខ ដែលបំពេញការងារនៅតាមបណ្ដារខេត្តស្ថិតនៅតាមព្រំដែនជាមួយប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអញ្ជើញទទួលវ៉ាក់សាំង AstraZeneca ដែល​ជា​ជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយ​វ៉ាក់​​សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ ក្នុងពេលដែលកម្ពុជាបានសម្រេចចាក់ដូសទី ៣ ទៅកាន់ប្រ​ជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយក​ទៅចាក់សម្រាប់ ដូសទី៣ ឬដូសជំ​រុញ​បន្ថែម ដ​ល់​​​មន្ត្រីជំនាញជួរមុខ៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម