ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ កម្ពុជា ក្រ តូចល្អិត តែចិត្តទូលាយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា កម្ពុជា បានត្រៀមអន្តរាគមន៍ជួយប្រទេស ទីម័រ ខាងកើត លើការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍លើកឡើងថា កម្ពុជាបានត្រៀមខ្លួនក្នុងការជួយដល់ប្រទេស ទីម័រ ខាងកើត លើការងារមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយសម្ភារៈពេទ្យ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជា មិនត្រឹមផ្ដល់ជំនួយប៉ុណ្ណឹងទេ តែបានផ្ដល់ជំនួយជាសាច់ឈាមតាមរយៈការបញ្ជួនកម្លាំងកងទ័ពទៅរក្សាសន្តិសុខនៅតមបណ្ដាប្រទេសនានា ដែលករណីនេះ ត្រូវបានសម្ដេចតេជោ បញ្ជាក់ថា កម្ពុជា ក្រ តូចល្អិត តែចិត្តទូលាយ ។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រទេស និងប្រជាជនឡាវ ដែលស្មើនឹងទឹកប្រាក់ជាង២លាន២សែនដុល្លារ ខណៈនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជួនជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រទេស និងប្រជាជន មីយ៉ាន់ម៉ា ដែលមានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា មកទល់ពេលនេះ កម្ពុជា បានដកស្តុកបម្រុងជាង១០ភាគរយ ចេញពីឃ្លាំង តែបានបញ្ជាឲ្យទិញបញ្ចូលក្នុងឃ្លាំងវិញ សម្រាប់ជាយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបញ្ហា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


