ព័ត៌មានជាតិ
តុលាការកំពូលលើកពេលកាត់ទោស ជនដៃដល់ពាក់ព័ន្ធឃាតកម្ម ឧកញ៉ា អុឹង ម៉េងជឺ
ភ្នំពេញ ៖ តុលាការកំពូលនៅព្រឹកថ្ងៃទី ០៦សីហា ឆ្នាំ២០២១នេះ បានសម្រេចពន្យារពេលកាត់ទោសជនដៃដល់ឈ្មោះ សៀង វាសនា ដែលពាក់ព័ន្ធការសម្លាប់ឧកញ៉ា អុឹង ម៉េងជឺ កាលពីឆ្នាំ២០១៤ កន្លងទៅ ។
នៅក្នុងសវនាការ ជនត្រូវចោទ សៀង វាសនា បានស្នើសុំក្រុមប្រឹក្សាជំនុំជំរះសំណុំរឿងព្រហ្មទណ្ឌពន្យារពេល១ខែ ដើម្បីខ្លួនរកមេធាវីដែលអាចទុកចិត្តបាន សម្រាប់ការពារក្ដីនៅក្នុងសវនាការលើកក្រោយ។ ក្រុមប្រឹក្សាតុលាការទុកឱកាសឲ្យជនជាប់ចោទដើម្បីការពារខ្លួន ពោលគឺពន្យារពេលជំនុំជំរះ។

សវនាការនៅព្រឹកមិញនេះ ពុំមានជនជាប់ចោទឬសាក្សីផ្សេងទៀតបង្ហាញខ្លួននៅចំពោះមុខតុលាការកំពួលទេ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឲ្យជនជាប់ចោទចំនួន៤នាក់ នៅក្រៅឃុំ ក្នុងនោះក៏មានឧកញ៉ាថោង សារ៉ាត់ម្នាក់ផងដែរ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញសេចក្តីប្រកាសរបស់សាលាឧទ្ធរណ៍ ក្នុងការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នលើជនជាប់ចោទចំនួន៤នាក់នោះរួមមាន ទី១៖ ថោង សារ៉ាត់, ទី២៖ កូយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និង ទី៤៖ ឈ្មោះ ឃុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា៖
១៖ ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។
២៖ ហាមផ្លាស់ប្តូរលំនៅដ្ឋាន។
៣៖ ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។
៤៖ ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានពន្យល់ថា ក្រុមប្រឹក្សាជំនុំជម្រះបានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ អស់រយៈពេល ០៥លើក ដែលមានជនជាប់ចោទឈ្មោះ ១៖ ថោង សារ៉ាត់ ២៖ សៀង វាសនា ៣៖ កួយ ចាន់ថុល ៤៖ មាស សម្បត្តិ ហៅ ទូច និង ៥៖ ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨, មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ អំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
តាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ និងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែម ដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ០៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង។
អ្នកនាំពាក្យបានពន្យល់បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគ្រស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទដែលបានដាក់ពាក្យសុំនៅមានកម្រិត ហើយក្រុមប្រឹក្សាយល់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។

ក្នុងចំណោមជនជាប់ចោទទាំង០៤នាក់នេះ ក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ។ ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យជនជាប់ចោទស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១៖ ថោង សារ៉ាត់ ២៖ ហួយ ចាន់ថុល ៣៖ មាស សម្បត្តិ ហៅទូច និង៤៖ ឈ្មោះ ឃុន ចិត្រា។
ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញមាត្រា ២០០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ។ ពិរុទ្ធជនទាំង៥នាក់នេះមាន ទី១៖ លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២៖ឈ្មោះ សៀង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើងកាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទ៖មករា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


