Connect with us

ព័ត៌មានជាតិ

នាយកមូលនិធិជនពិការ ផ្តល់ផ្ទះ១ខ្នងដល់ជនពិការក្រីក្រតាម​សហគមន៍ ខណៈកំពុង​ជួបការលំបាក

បានផុស

នៅ

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូចុះប្រគល់ផ្ទះ១ខ្នងដល់ជនពិការក្រីក្រ តាម​សហគមន៍១គ្រួសារនៅខេត្តស្វាយរៀង ខណៈពួកគាត់កំពុងតែជួបការលំបាកខ្លាំងដោយទទួលផលប៉ះពាល់ជីវភាព្រោះតែជំងឺរាតត្បាតកូវីដ១៩នេះតែម្ដង។

កម្មវិធីនេះក៏មានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានសាខាមូលនិធិជនពិការខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាននាព្រឹកសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនជនពិការក្នុងខេត្តស្វាយរៀងតាមរយៈរូបលោកផ្ទាល់ ដែលកន្លងមកនេះឯកឧត្តមរដ្ឋមន្រ្តីតែងតែយកចិត្តទុកដល់បងប្អូនជនពិការ ជាក់ស្តែងក្រសួងតាមរយៈ​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសហការ និងសម្របសម្រួលរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនពិការផងដែរ។

លោកបន្តថា ថវិកានៃការសាងសង់ផ្ទះនេះ បានមកពីសប្បុរសជននានាដែលបានបរិច្ចាគថវិកាចូលក្នុងហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ហើយតាមរយៈថវិកាទាំងនេះ មូលនិធិជនពិការបានយកទៅប្រើប្រាស់ជួយដល់ជនពិការក្រីក្រលើកម្មវិធីការងារចំនួន៣រួមមាន៖ ការសាងសង់ផ្ទះ ការផ្តល់ជាអំណោយសប្បុរសធម៌ និងការផ្តល់ប្រាក់កម្ចី។ លោកបន្តថា សម្រាប់ខេត្តស្វាយរៀងនេះ កន្លងមកមូលនិធិជនពិការបានសាងសង់ផ្ទះជូនជនពិការក្រីក្រ ១ខ្នងរួចមកហើយ ចំពោះថ្ងៃនេះដែរមូលនិធិជនពិការបានសាងសង់ផ្ទះ១ខ្នងទៀតដល់គ្រួសាររបស់លោកស្រី ចាន់ សុីណាត ដែលជាជនពិការរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់ទទួលបានទីជម្រកសមរម្យ។

លោកនាយក ក៏បានផ្តាំផ្ញើដល់ជនពិការម្ចាស់ផ្ទះសូមថែរក្សាសុខភាព និងអនុវត្តវិធានការ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួននិងគ្រួសារពីជំងឺកូវីដ-១៩ និងទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា នៅកន្លែងដែលជិតបំផុតក្នុងមូលដ្ឋានរបស់គាត់។ ជាកិច្ចបញ្ចប់លោកនាយក ក៏បានផ្តល់នូវកញ្ចប់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ជូនដល់ជនពិការម្ចាស់ផ្ទះផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម