ព័ត៌មានជាតិ
មូលនិធិជនពិការ ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញសកម្មភាពដើររៃអង្គាសថវិកាតាមស្តុប ផ្សារ និងទីកន្លែងសាធារណៈ
ក្រុមការងារអ្នកនាំពាក្យរបស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីកុំឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណជនលើសកម្មភាពបុគ្គលឯកជនមួយចំនួនដើររៃអង្គាសថវិកាតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយប្រើប្រាស់ឈ្មោះ«មូលនិធិជនពិការ»។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ ថ្មីៗ នេះ បានឲ្យដឹងថា ក្រុមការងារអ្នកនាំពាក្យរបស់មូលនិធិជនពិការ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ មានការភាន់ច្រឡំពីសំណាក់សាធារណជនលើសកម្មភាពរបស់បុគ្គលឯកជនមួយចំនួនដើររៃអង្គាសថវិកានៅតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយបានប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដាក់នៅលើហិបរៃអង្គាសថវិការបស់ខ្លួន។
សេចក្ដីប្រកាសព័ត៌មាន ដដែលបន្តថា មូលនិធិជនពិការ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលរបស់រដ្ឋ គឺមិនមានកម្មវិធីដើរចល័តរៃអង្គាសថវិកានៅតាមទីតាំងខាងលើទេ ដែលនេះវាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

សេចក្ដីប្រកាសព័ត៌មាន ដដែលបន្ថែមថា មូលនិធិជនពិការ មានភារកិច្ចក្នុងការកៀរគរថវិកាសម្រាប់យកមកជួយដល់ជនមានពិការភាពក្រីក្រតាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការដែលមាន ឈ្មោះ និងរូបសញ្ញារបស់មូលនិធិជនពិការនៅលើហិបទាំងនោះ ស្របតាមបែបបទ និងនីតិវិធីដែលមានចែង។ ការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌នេះ គឺមូលនិធិជនពិការបានដាក់នៅតាមវត្តអារាម ទីសក្ការបូជា ផ្សារ រមណីយដ្ឋាន ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ កាស៊ីណូ និងរោងចក្រ។
ទន្ទឹមនេះ មូលនិធិជនពិការ បានអំពាវនាវដល់បុគ្គលឯកជនដែលដើររៃអង្គាសថវិកានៅតាមស្តុប និងទីកន្លែងសាធារណៈផ្សេងៗ ត្រូវបញ្ឈប់ការប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដាផ្សេងៗ របស់ខ្លួន។

ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីឃើញមានក្រុមណាមួយប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដើររៃអង្គាសថវិកានៅតាមស្តុប ឬ ផ្លូវចរាចរណ៍សាធារណៈនានា ដើម្បីជៀសវាងការភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មូលនិធិជនពិការ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


