ព័ត៌មានជាតិ
គាស់ផ្ទះប្រជាពលរដ្ឋបាន៥ដង លើកទី៦ត្រូវសមត្ថកិច្ចខេត្តសៀមរាបក្របួចជាប់
ជនសង្ស័យម្នាក់ជំនាញខាងលួចគាស់ផ្ទះពលរដ្ឋជាច្រើនដងនៅក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបានហើយ។ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះថា ដោយមានការដឹកណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍ជ្រាវនិងនគរបាលក្រុងសៀមរាប ព្រមទាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហកាគ្នាឃាត់ខ្លួន ជនសង្ស័យឈ្មោះ លឹម សាវុធ ហៅ វុធ ភេទ ប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកបន្តថា នៅវេលាម៉ោង១៤.០០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ជនសង្ស័យឈ្មោះ លឹម សាវុធ បានធ្វើសកម្មភាពកាត់ផ្តាច់សោរបង និងគាស់ទ្វារផ្ទះជនរងគ្រោះឈ្មោះ ស៊ត ណារី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះមិនបាននៅផ្ទះ ហើយចូលលួចយកនាឡិកាដៃចំនួន០១គ្រឿង, ស្រាចំនួន០១ដប (ស្រាបារាំង) និង ឧបករណ៍បំពងសំឡេង(speaker) ចំនួន០១គ្រឿង។ ក្រោយពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានចេញពីផ្ទះជនរងគ្រោះ បម្រុងជិះម៉ូតូគេចខ្លួន ហើយត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏ស្រែកឆោឡោ និងរាយការណ៍ដល់សមត្ថកិច្ចតែម្តង ហើយស្របពេលដែលសមត្ថកិច្ចកំពុងធ្វើការល្បាតនៅក្បែរនោះ ក៏បានចុះធ្វើការអន្តរាគមន៍ភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះបានភ្លាមៗ ហើយយកមកសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគាស់ផ្ទះរបស់ជនរងគ្រោះខាងលើ និងចូលលួចទ្រព្យសម្បត្តិពិតមែន។វ ត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១IQ-១២៣១ លេខតួ.លេខម៉ាស៊ីន៥៩២៥១៥៤(ម៉ូតូជនសង្ស័យ ), ស្រាចំនួន០១ដប, នាឡិកាដៃចំនួន០១គ្រឿង,តួណឺវីសចំនួន០១ ,ម៉ាឡេតចំនួន០១ ,ដង្កាប់មានសោចម្រុះចំនួន០១ឈុត,កូនសោចាក់ចម្រុះចំនួន០១ឈុត។ លោកបន្ថែមថា តាមការសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បានចំនួន៥ករណីរួចមកហើយ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់តាមនីតិវិធីច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ



