ព័ត៌មានជាតិ
ក្រសួងការពារជាតិ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី
ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែសីហា នេះ បានប្រកាសចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី។ បើតាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិបានកំណត់កាលបរិច្ឆេទ និងទីកន្លែងចំនួន៥ទីតាំងសម្រាប់ចាក់វ៉ាក់សាំង ដែលរួមមាន នៅមន្ទីរពេទ្យព្រះកេតុមាលា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ សាលាបឋមសិក្សានាគវ័ន្ត វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។
ជាមួយគ្នានេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ណែនាំដល់ប្រធានស្ថាប័ន អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយដល់យោធិន និងប្រពន្ធ ឬប្ដី ស្ថិតក្រោមអង្គភាពខ្លួន ឲ្យមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ដោយត្រូវយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ ប័ណ្ណចាក់វ៉ាក់សាំងរួច២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និងប្រពន្ធ ឬប្ដីរបស់យោធិន ត្រូវយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ណែនាំបន្តថា ប្រធានស្ថាប័នអង្គភាព ត្រូវចាត់អនុប្រធាន ០១រូប និងនាយការិយាល័យបុគ្គលិក ដើម្បីដឹកនាំកម្លាំងអង្គភាពរបស់ខ្លួនមកចាក់វាក់សាំងកូវីដ-១៩ ដោយភ្ជាប់មកជាមួយនូវបញ្ជីគ្រប់គ្រងស្ថិតិយោធិន និង ប្រពន្ធ ឬប្តី តាមកាលបរិច្ឆេទ និងទីកន្លែង ដែលបានកំណត់។
ទន្ទឹមគ្នាជាមួយនឹងការដំណើរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី នេះ នៅតាមបណ្តាខេត្តជាប់ព្រំដែនចំនួន៧ រួមមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ ក៏បានកំពុងដំណើរចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ អាស្ត្រាហ្សែនីកា ជាដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ទាំងរដ្ឋ និងឯកជន និង ដល់មន្ត្រីរាជការផងដែរ៕
អត្ថបទ ៖ ពុធិកា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


