Connect with us

ព័ត៌មានជាតិ

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩សរុបបានចំនួនជិត ៨.២៧លាននាក់

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ អាយុពី១៨ឆ្នាំឡើងទៅ ព្រមទាំងកុមារ និងយុវជនអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ នៅទូទាំងប្រទេសបានសរុបចំនួន ៨,២៦៩,៧៤៤នាក់។

ក្នុងនោះអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងចំនួនសរុប ៧,៩៥៤,២៧៦នាក់ ឬស្មើនឹង  ៧៩,៥៤%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់សាំងចំនួនសរុប ៣១៥,៤៦៩ ឬស្មើនឹង ១៦,០៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម