Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងជំរុញ ឱ្យអាជ្ញាធរគ្រប់គ្រងអ្នកធ្វើ ចត្តាឡីស័កតាមផ្ទះឱ្យបានម៉ឺងម៉ាត់បំផុត​

បានផុស

នៅ

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង-​ស្រុក ​ត្រូវ​គ្រប់គ្រងពិនិត្យនិង​តាមដាន​អ្នកធ្វើ​ចត្តាឡី​ស័ក​នៅតាម​ផ្ទះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ​ដើម្បី​ចៀសវាង​មាន​អ្នកលួច​ចេញមក​ខាងក្រៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃដែលជា​ហានិភ័យ​បង្កឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

ការលើកឡើង​របស់លោក​អភិបាលខេត្ត​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័កនៅតាម​ផ្ទះមួយ​ចំនួន​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ បាន​នាំទៅ​ច​ម្លង​ជំងឺ​កូ​វីដ​១៩​ដល់​ក្រុមគ្រួសារ​និង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៩ ខែសីហា លោក ម៉ែន វិបុល អភិបាលនៃ​គណៈអភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ​ខេត្តស្វាយរៀងបាន​ណែនាំ​ថា នៅ​ចំពោះ​មុខ​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​គឺ​សម្រាប់តែ​ពលករ​មកពី​ប្រទេស​ថៃនិង​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ១៩ ដែល​តា​តែប៉ុណ្ណោះ​។​ ចំណែក​អ្នកពាក់ព័ន្ធ​សហគមន៍ត្រូវ​ចាត់ចែង​បញ្ជូន​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​។​

លោកអភិបាលខេត្ត​បាន​បន្តថា « ដូច្នេះ​សូម​ឲ្យ​ក្រុង ស្រុក ត្រូវធ្វើ​ការគ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​វិធានការ​សុខាភិបាល និង​ត្រូវ​មានការ​យាមកាម​ការពារ​ឲ្យ​បាន​ម៉ត់ចត់ចៀសវាង​ភាព​ចន្លោះប្រហោង​ដែល​នាំ​ឲ្យ​មានការ​ឆ្លង​រាលដាល ហើយ​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ក្រុង ស្រុក ត្រូវយក​ចិត្ត​ដាក់​គ្រប់គ្រងពិនិត្យ និង​តាមដាន​ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចៀសវាង​មាន​អ្នក​លួច​ចេញមក​ខាងក្រៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃដែលជា​ហានិភ័យ​បង្ក​ឲ្យ មាន ការឆ្លង​»​។​

បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ប្រាប់​ឱ្យដឹងថា មាន​កត្តា​មួយ​ចំនួន​ដែលនាំឱ្យ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩​នៅ​ខេត្តស្វាយរៀង​ មិនមាន​ការ​ថមថយ​នៅឡើយ​ក្នុងនោះ​កក្តា​ចម្បង​ជាងគេ​គឺ​ការធ្វើច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ​និង​កម្មករនិយោជិត​មិនបាន​ត្រឹមត្រូវ​បានល្អ​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទើប​បណ្តាលឱ្យ​ចម្លង​ចូលដល់​សហគមន៍​ជា​បន្តបន្ទាប់​។​

លោកបណ្ឌិតបាន​បញ្ជាក់ថា «បើ​បងប្អូន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​រោងចក្រ​ បងប្អូន​អាចមាន​ការលំបាក​តែម្តង​ម្នាក់ឯង​ក្នុងរយៈ​ពេល​ខ្លី​ ដោយ​មិន​នាំទុក្ខ​ដល់​ក្រុមគ្រួសារ​ឪពុកម្តាយប្តី​ប្រពន្ធ​និង​កូនចៅ​ព្រមទាំង​សហគមន៍​ទាំងមូល​នោះឡើយ​ តែបើ​បងប្អូន​ទៅធ្វើ​នៅផ្ទះ​មិន​បាន​ត្រឹមត្រូវ​​ នឹង​នាំ​មេរោគ​ទៅ​ចម្លង​ក្នុង​ក្រុម​គ្រួសារ​នាំ​លំបាក​ទាំងអស់គ្នា​»​។​

យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥,១៨៦​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៤៦៦៥​នាក់កំពុង​សម្រាក​ពេទ្យ​ចំនួន​៣៩៧​នាក់ ​និង​អ្នកស្លាប់​ចំនួន​១១៧​នាក់ ៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម