ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំឱ្យពង្រឹងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលថ្នាក់ជាតិផ្ទេរឱ្យមានប្រសិទ្ធភាព
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឱ្យទៅរដ្ឋបាលក្រុង-ស្រុក នៃរដ្ឋបាលខេត្តស្វាយរៀង ដោយលោកបានណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះឱ្យមានប្រសិទ្ធភាព។

ដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះឱ្យមានប្រសិទ្ធភាព លោក ប៉េង ពោធិ៍សា បានណែនាំឱ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលក្រុង ស្រុក អំពីគោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក បន្ទាប់ពីដំណើរការផ្ទេរនេះ។
ក្នុងនោះ ត្រូវមានការរៀបចំនូវយន្តការគាំទ្រឱ្យបានច្បាស់លាស់ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងការអនុវត្តមុខងារ ដែលបានផ្ទេរនេះ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់។
ទន្ទឹមនេះ ត្រូវរៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីមុខងារ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះឱ្យបានជ្រួតជ្រាបដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ទាំងនៅក្នុងអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យបង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឱ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០៕


ដោយ៖ ភក្តី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


