Connect with us

ព័ត៌មានជាតិ

៦ខែ អង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បម្រើពលរដ្ឋបានជាង២ម៉ឺនសេវា

បានផុស

នៅ

រយៈពេល ៦ខែ ឆ្នាំ២០២៣នេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តស្វាយរៀង បានបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋបានជាង២ម៉ឺនសេវា ដែលក្នុងនោះ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង ក្នុងរយៈពេល ៦ខែ គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២៦ ០០០សេវា។​ លោកស្រី បានបន្តឱ្យដឹងថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឈរនៅលំដាប់វិស័យទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋបានច្រើនជាងគេ មានរហូតដល់ទៅ ១៧ ៣៤៤សេវា ក្នុងនោះ ការងារសំណង់មាន ១០សេវា និងការងារសូរិយាដីមាន ១៧ ៣៣៤សេវា។ វិស័យបន្ទាប់ ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យកសិកម្ម មានជាង ៥ ​០០០សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន មានប្រមាណជិត ២ ០០០សេវា។​

អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនពលរដ្ឋចំនួន១៤វិស័យ រួមមាន៖ ការងារ នីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍​ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមការលើកឡើងបន្ថែមដោយលោកស្រីអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង។

ក្នុងចំណោមវិស័យដូចបានបញ្ជាក់ខាងលើមកនេះ ក៏មានវិស័យ ដែលទទួលបានការស្នើសុំសេវាពីប្រជាពលរដ្ឋក្នុងចំនួនតិចតួច និងវិស័យដែលមិនទាន់ទទួលបានការស្នើសុំសេវាពីពលរដ្ឋដែរ ក្នុងរយៈពេល ៦ខែនេះ។ តួយ៉ាងវិស័យបរិស្ថាន ផ្ដល់បានចំនួន១ វិស័យរ៉ែ និងថាមពល ផ្ដល់បានចំនួន៣ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បានចំនួន៣ និងវិស័យសុខាភិបាលផ្ដល់បានចំនួន៩ ខណៈវិស័យដែលនៅមិនទាន់បានការស្នើសុំសោះពីប្រជាពលរដ្ឋនោះ មានវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យពាណិជ្ជកម្ម។

ជុំវិញវិស័យ ដែលមិនទាន់ទទួលការស្នើសុំសេវាពីពលរដ្ឋ លោកស្រីអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានពន្យល់ថា «វិស័យវប្បធម៌ និងវិចិត្រសិល្បៈ គឺក្រសួងបានវិមជ្ឈការមកឱ្យច្រកយើងចំនួន ១សេវា គឺសេវាស្នើសុំការប្រគុំតន្រ្តីអន្តរជាតិ ដែលខេត្តយើងមិនទាន់មានការប្រគុំតន្ត្រីលំដាប់នេះទេ មានតែការប្រគុំតន្រ្តីជាតិ ដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។ ចំណែកវិស័យពាណិជ្ជកម្ម ក៏ទទួលបានពីក្រសួង១សេវាដែរ ហើយមួយឆ្នាំមានពលរដ្ឋស្នើសុំតែមួយទេ គឺសេវាផ្ដល់លិខិតអនុញ្ញាតលក់ផលិតផល ឬលក់ទំនិញជារូបិយបណ្ណបរទេស»។

គួរជម្រាបថា ក្រសួងមហាផ្ទៃ បានសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំដាក់ឱ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជនឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ យន្តការច្រកចេញចូលតែមួយ បានទទួលការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងទទួលបានការអបអរសាទរពីសំណាក់អង្គការជាតិ-អន្តរជាតិ និងបណ្ដាប្រទេសជាដៃគូជាច្រើន។

នៅក្នុងនីតិកាលទី៧នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននឹងកំពុងបន្តយកចិត្តទុកដាក់ដឹកនាំ និងណែនាំឱ្យរដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេស សល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឱ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ តាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទី មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងទៅ​វគ្គចែក​ពូល​ពាន ASEAN Club 2024-25

ព័ត៌មានជាតិ៤៦ នាទី មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖​ «សម្ដេចតេជោ តម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់លោក»

សេដ្ឋកិច្ច៤ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី​ មានពណ៌ខ្មៅ

សេដ្ឋកិច្ច១១ ម៉ោង មុន

កម្ពុជាទទួលបានជើងហោះហើរជាង ១ ម៉ឺនជើង នៅឆមាសទី១ ឆ្នាំ ២០២៤

ព័ត៌មានជាតិ៤៦ នាទី មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សន្តិសុខសង្គម១៣ ម៉ោង មុន

ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំសំពៅ ស្នើឲ្យអាជ្ញាធរអន្តរាគមន៍ រឿងព្រះសង្ឃមួយអង្គចង់គ្រប់គ្រងវត្ត

Sokha Hotels

ព័ត៌មានពេញនិយម