ព័ត៌មានជាតិ
ខេត្តសៀមរាប មានអ្នកជាសះស្បើយពីជំងឺកូវីដ ដល់ទៅ២៦០នាក់ កាលពីយប់មិញនេះ
កាលពីយប់មិញ ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ចំនួន២៦០នាក់ ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសម្រាកព្យាបាលជាសះស្បើយ។
បើតាមផេកផ្លូវការ របស់លោកវេជ្ជបណ្ឌិត គ្រុស សារ៉ាត ប្រធានមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បាន សរសេរនៅលើហ្វេសប៊ុកថា នៅយប់មិញនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានដល់ទៅចំនួន ២៦០នាក់ ត្រូវបានគ្រូពេទ្យអាវសអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវចេះថែរក្សាសុខភាព ត្រូវលាងដៃនិងសាប៊ូ និងអាល់កុល ឬជែល ហើយកុំប្រជុំគ្នាឲ្យសោះ ទើបយើងអាចការពារនូវជំងឺដ៏កាចសាហាវនេះបាន៕
អត្ថបទ៖ គឿនវេត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ