Connect with us

ព័ត៌មានជាតិ

​កាកបាទក្រហម​ខេត្តព្រៃវែង​ប្រគល់​សម្ភារៈប្រើប្រាស់​ ២០០​កញ្ចប់ ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់​អ្នកជំងឺ​កូ​វីដ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អញ្ជើញ​នាំយក​សម្ភារៈប្រើប្រាស់​(​ដំណេក​) ចំនួន ២០០​កញ្ចប់​(​ខ្នើយ ភួយ មុង កន្ទេល​) ប្រគល់ជូន​ដល់​គណៈកម្មការ​វីរុស (COVID-19) ខេត្តព្រៃវែង ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពិធី​នេះ​រៀបចំ​នៅ​បរិវេណ​សាលាខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​វីរុស (COVID-19) ខេត្ត សូម​ថ្លែង​អំណរ​អរគុណ​បំផុត​ចំពោះ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង ដែលមាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ បណ្ឌិត នេ​ត សាវឿន ជា​ប្រធានកិត្តិយស​សាខា បាន​ឧបត្ថម្ភ​នូវ​សម្ភារៈប្រើប្រាស់​ទាំងអស់នេះ​ដល់ គណៈកម្មការ​វីរុស (COVID-19) ខេត្ត សម្រាប់​ផ្ដល់ជូន ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​កំពុងតែ សម្រាក​ព្យាបាល ជំងឺ​កូ​វីដ​19 នៅតាម​មណ្ឌល​ព្យាបាល​ក្នុង​ខេត្តព្រៃវែង​នេះ​។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៀតថា ទាំងនេះ​គឺជា​ការយកចិត្ត​ទុក​ដាក់​របស់​សម្ដេច​កិតិ្​ព្រឹទ្ធ​បណ្ឌិត​ប្រធាន កាកបាទក្រហមកម្ពុជា ក្នុងការ​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយនឹង​រដ្ឋបាលខេត្ត ក៏ដូចជា​គណៈកម្មការ​វីរុស​កូ​វី​ដ ខេត្ត ដើម្បី​ទំនុក​បម្រុង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុងតែ​សម្រាក​ព្យាបាល​នៅ​ជំងឺ​កូ​វី​ដ១៩ ទាំងអស់នេះ​៕

អត្ថបទ៖ ​សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម