ព័ត៌មានជាតិ
សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ បានប្រកាសជាផ្លូវការ
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលរួមគ្នាបង្កើតដោយគណបក្សចំនួន៣ បានប្រកាសជាផ្លូវការហើយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ដោយមានការចូលរួមពីអ្នក សារព័ត៌មាន សមាជិក សមាជិកា និងតំណាងគណបក្សផ្សេងៗ ប្រមាណ ១០០នាក់ ក្រោមអធិបតីភាពលោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក កែម រិទ្ធសិត ប្រធានគណបក្សខ្មែរតែមួយ។

លោក ញឹក ប៊ុនឆៃ បានលើកឡើងថា សម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយក៏បើកឲ្យគណបក្សផ្សេងៗទៀត ចូលរួមដែរ ខណៈគោលបំណង នៃការបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ គឺដើម្បីបំបាត់នូវការលាបពណ៌ដាក់គ្នា ជាហេតុនាំឲ្យមានការបែកបាក់ និងដើម្បីបំបាត់វប្បធម៌មានឯងអត់អញ់ មានអញ់អត់ឯងផងដែរ។

ចំណែកលោក ម៉ម សូណង់ដូ បានថ្លែងថា គោលបំណង នៃការបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គឺដើម្បីបណ្ដុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ ហើយគណបក្សទាំងបី នឹងធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” ត្រូវបានរួមគ្នាបង្កើតឡើងដោយគណបក្សចំនួន៣ គឺទី១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ទី២, គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន និងទី៣, គណបក្សខ្មែរតែមួយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធាន៕
អត្ថបទ ៖ កោះកែវ



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


