ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ ដោយទឹកជំនន់ជាប្រធានបទធំ
ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទីមួយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ បានផ្ដោតសំខាន់ទៅលើការដោះស្រាយបញ្ហាទឹកលិចលង់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហានេះ ឲ្យបានល្អប្រសើរសម្រាប់ឆ្នាំក្រោយៗទៀត។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមានវិធានការទៅលើការដោះស្រាយនូវបញ្ហាការលិចលង់ ដោយទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ យើងបាននិងកំពុងទប់ទំនប់សណ្តស្ទឹងព្រែកត្នោតឲ្យបានខ្ពស់ ហើយការងារនេះ យើងបានសុំគោលការទៅរាជរដ្ឋាភិបាល ដើម្បីពន្លឿនការងារនេះឲ្យបានលឿន កាត់បន្ថយបាននូវហានិភ័យរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាការលិចលង់ ដោយទឹកជំនន់នេះ មានហានិភ័យខ្ពស់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ។


លោក ប៉ា សុជាតិវង្ស ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា បញ្ហាលិចលង់នេះ គឺជារឿងធំមួយ ដែលយើងត្រូវរួមគ្នាធ្វើការដោះស្រាយ ធ្វើយ៉ាងណាឲ្យបានប្រសើរ ជៀសវាងនូវការលិចលង់ដោយទឹកជំនន់។ ក្នុងឱកាសនោះលោក ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះ គណៈអភិបាលរាជធានី គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក បានទាន់ពេលវេលា។ លោកបានសម្តែង ការកោតសរសើរដល់ការដឹកនាំនឹងការខិតខំប្រឹងប្រែងខិតខំជម្នះការលំបាក ក្នុងការប្រមូលដឹកសំរាមចេញពីទីក្រុង ក្នុងរយៈពេលដែលកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម ព្រមទាំងបានធ្វើចលនាឲ្យកម្មករក្រុមហ៊ុនស៊ីនទ្រីចូលធ្វើការឡើងវិញ។

លោក ប៉ា សុជាតិវង្ស ក៏បានវាយតម្លៃចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចុះជំរុញនិងប្រជុំដកបទពិសោធន៍ការងារសមាគមមនុស្សចាស់ តាមស្មារតីនៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌអាណត្តិទី៣លើកទី១៤ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
លោក ប៉ា សុជាតិវង្ស ក៏បានកោតសរសើរផងដែរ លើការគ្រប់គ្រងដែនដីនគររូបនីយកម្មសំណង់និងសុរិយាដី ដែលរបាយការណ៍ មានវឌ្ឍនភាព និងបានធ្វើការដោះស្រាយទំនាស់មួយករណីលើទំនាស់សរុប២៨ករណីដែលមាន។ លោកក៏បានសម្តែងការកោតសរសើរផងដែរ ចំពោះការយកចិត្តទុកដាក់លើការងារថែទាំហេដ្ឋារចនាសម្ព័ន្ធ ដូចជាគំនូសចរាចរណ៍អនុវត្តបាន៨០០ម៉ែត្រការ៉េ នៅផ្លូវមុនីរ៉េត និងផ្លូវសាដឺហ្គោល ការលុបបំបាត់សំបុកមាន់អនុវត្តបាន ១៤៨២ម៉ែត្រការ៉េ នៅលើផ្លូវតូចធំនានា ក្នុងរាជធានីភ្នំពេញ និងការលុបស្នាមប្រេះអនុវត្តបាន ៣៥០ម៉ែត្រការ៉េ នៅផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ជប៉ុនជួយដល់កម្ពុជា គ្រប់វិស័យលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


