ព័ត៌មានជាតិ
អាជ្ញាធរព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នកទៅលេងទឹករណ្តៅ ថ្មភ្នំចំបាប់ នៅស្រុកបាទី
អាជ្ញាធរបានហាមឃាត់បណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ពិសេសយុវជនទៅកម្សាន្តនៅ ទឹករណ្តៅថ្មភ្នំចំបាប់ ទៀតទេ ក្នុងករណីអប់រំមិនស្តាប់ នឹងចាត់វិធានការផ្លូវច្បាប់។ ទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
លោក ភួន ឈីម អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី និងសហការី នាថ្ងៃទី១០ ខែសីហានេះ បានចុះពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ និងបានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅទីនេះ ផ្អាក ឬឈប់មក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវជំងឺងឺកូវីដ១៩ និងបំឡែងថ្មី Delta និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់បិទ កន្លែងទេសចរណ៍ និងកន្លែងកម្សាន្ត ការជួបជុំប្រមូលផ្តុំគ្នា។
ក្នុងករណី អាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម និងអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។
កន្លងមកអាជ្ញាធរបានហាមឃាត់រួចហើយ មិនឱ្យបងប្អ្អូនប្រជាពលរដ្ឋ ដែលទៅទស្សនារណ្តៅថ្មភ្នំចំបាប់ចុះងូតទឹកឡើយ ព្រោះសង្ស័យទឹកល្អាងនេះអាចប៉ះពាល់ដល់សុខភាព។
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង