Connect with us

ព័ត៌មានជាតិ

ផ្អាកដំណើរការ ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់១៤ថ្ងៃ បន្ទាប់ពីមានមន្ត្រី៣រូបវិជ្ជមានកូវីដ

បានផុស

នៅ

រដ្ឋបាលស្រុកត្រាំកក់ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈ១៤ថ្ងៃ ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់ បន្ទាប់ពីរកឃើញមន្ត្រីបម្រើការនៅទីនោះ៣រូប មាន​វិជ្ជមានកូវីដ-១៩ ។

ការផ្អាកដំណើរការនេះ គឺមានរយៈពេល១៤ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីរដ្ឋបាលស្រុក ត្រួតពិនិត្យ តាមដាន និងអនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ដែលអាចប្រឈមនិងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅទីនោះ។

រដ្ឋបាលស្រុកបានបញ្ជាក់ថា ការបម្រើសេវាលើកលែងតែសេវាអត្រានុកូលដ្ឋានរួមមាន៖

១ ការធ្វើសេក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។ ២ ការធ្វើសេចក្ដីចម្លងសំបុត្រមរណភាព ឬ​សំបុត្របញ្ជាក់មរណភាព។៣ ការធ្វើសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់​អាពាហ៍ពិពាហ៍។

ក្នុងករណីលើកលែងទាំង៣ខាងលើនេះ ប្រជាពលរដ្ឋមិនចាំបាច់យកច្បាប់ដើមមកទទួលសេវាផ្ទាល់ដល់​ការិយាល័យនោះទេ គឺអាចថតសំបុត្រអត្រានុកូលដ្ឋានទាំង៣នេះ រួចផ្ញើតាមរយៈលេខតេឡេក្រាមរបស់​រដ្ឋបាល​ស្រុក ឬmessenger ការិល័យច្រកចេញចូលតែមួយស្រុក ក្រោយរៀបចំផ្ដល់សេវាចប់រួចរាល់ មន្ត្រីការិយាល័យច្រកចេញចូលតែមួយ នឹងទំនាក់ទំនងឲ្យពលរដ្ឋមកទទួលយកលទ្ធផលតែម្ដង៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម