ព័ត៌មានជាតិ
ថយចុះច្រើនថ្ងៃជាប់គ្នា តួលេខអ្នកឆ្លងថ្មីថ្ងៃនេះហក់ឡើងវិញជិត ៦០០ នាក់
របាយការណ៍នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងថ្មី ៥៩៨ នាក់ទៀត ជាតួលេខហក់ខ្ពស់បំផុត។ តាំងពីដើមខែសីហា តួលេខអ្នកឆ្លងបានថយចុះជាប់គ្នា រហូតម្សិលមិញមានត្រឹម ៤២៣ ករណីប៉ុណ្ណោះ។ តួលេខកើនឡើងវិញនេះ ខណៈដែលរដ្ឋាភិបាលបានប្រកាសបើកព្រំដែនថៃឡើងវិញ ក្រោយបិទខ្ទប់ដែលនាំឲ្យមានលំហូរពលកររាប់រយនាក់វិលត្រឡប់មកស្រុកកំណើតវិញ។
ការបើកព្រំដែនថៃនេះ មានការព្រួយបារម្ភការហូរចូលអ្នកឆ្លងថ្មី ជាពិសេសកូវីដបំប្លែងខ្លួនដែលតា ដែលរាតត្បាតពេញប្រទេសថៃ ហើយករណីរកឃើញជាច្រើនលើពលករដែលត្រឡប់មកពីថៃ។
ខាងក្រោមនេះជារបាយការណ៍តួលេខអ្នកឆ្លងប្រចាំថ្ងៃនៅខែសីហា៖
១.671នាក់ ស្លាប់23នាក់
២.560នាក់ ស្លាប់22នាក់
៣.577នាក់ ស្លាប់29នាក់
៤.583នាក់ ស្លាប់17នាក់
៥. 591នាក់ ស្លាប់ 19នាក់
៦. 588នាក់ ស្លាប់ 19នាក់
៧.522នាក់ ស្លាប់ 11នាក់
៨. 556នាក់ ស្លាប់ 25នាក់
៩. 508នាក់ ស្លាប់23នាក់
១០. 499នាក់ ស្លាប់17នាក់
១១. 486នាក់ ស្លាប់12នាក់
១២.455នាក់ ស្លាប់20នាក់
១៣. 423នាក់ ស្លាប់ 20នាក់
១៤. 598នាក់ ស្លាប់ 12នាក់
នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកជាសះស្បើយ ៦៨២ នាក់ និងស្លាប់ ១២ នាក់បន្ថែម។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តួលេខអ្នកឆ្លងសរុបបានឡើងដល់ ៨៤ ៨៦០ នាក់ ជាសះស្បើយ ៧៩ ៦៥៤ នាក់ និងស្លាប់ ១ ៦៦៦នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


