Connect with us

ព័ត៌មានជាតិ

ជាប់ផ្សារ​អូឡាំពិក គ្រោង​សង់​ផ្សារទំនើប​​កម្ពស់ ៦ ជាន់ មានចំណតក្រោមដី

បានផុស

នៅ

ភ្នំពេញ៖ អគារថ្មីដែលកំពុងសាងសង់ឡើងជាប់ខាងលិចអគារផ្សារអូឡាំពិក (អតីតចំណតរថយន្តរបស់ផ្សារអូឡាំពិក) មកដល់ពេលនេះសម្រេច​បានលទ្ធផលជាច្រើនភាគរយហើយ​។ បើតាមការអះអាងរបស់អាជ្ញាធរខណ្ឌ​បឹងកេងកង។

អគារនេះត្រូវបាន​សាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅពីខាងក្រោមអគារ និងនៅផ្នែកខាងលើជាច្រើនជាន់ទៀត នឹងត្រូវសាងសង់ឡើងជាកន្លែងលក់ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌបឹងកេងកងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែសីហានេះថា អគារដែលបាននឹងកំពុងសាងសង់ជាប់នឹងអគារផ្សារអូឡាំពិក បានសាងសង់ឡើងយូរពេលណាស់ដែរហើយ ប្រហែល​ជិត២ឆ្នាំ។

អគារនេះនឹងធ្វើការសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅខាងក្រោម នឹងមានការលក់ដូរនៅអគារជាច្រើនជាន់ផ្នែកខាងលើ ដែលមានកំពស់ប្រមាណជា៦ទៅ៧ជាន់។

សំណង់អគារមួយនេះ ជារបស់ក្រុមហ៊ុនឯកជនថៃប៊ុនរ៉ុង ដែលជាក្រុមហ៊ុនសាងសង់ផ្សារអូឡាំពិកនេះតែម្តង ។

លោកធឹម សំអានអភិបាលនៃគណៈអភិបាលខាងបឹងកេងកងក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះដែរថា សំណង់អគារខាងលើជាសំណង់ដែលត្រូវសាងសង់ជាផ្សារដោយក្រុមហ៊ុនឯកជន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម