សន្តិសុខសង្គម
បិទក្លឹបកម្សាន្តយីហោ ប្រាថ្នា មួយកន្លែងជាបណ្ដោះអាសន្ន
កម្លាំងចម្រុះចុះបិទក្លឹបកម្សាន្តយីហោ ប្រាថ្នា មួយកន្លែងជាបណ្ដោះអាសន្ន ក្រោយបង្កការរំខានដល់អ្នកជិតខាង និងព្រមទាំងបើកដោយគ្មានច្បាប់អនុញ្ញាត កាលពីនៅវេលាម៉ោង ០៦:៣០នាទីយប់ថ្ងៃសុក្រទី ១៨ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ ៣២២ ភូមិ ៧ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្មុងការចុះបិទរដ្ឋបាលកម្សាន្តខាងលើនេះ ត្រូវបានដឹកនាំដោយលោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងដឹកនាំកម្លាំងចម្រុះចុះបិទអាជីវកម្មក្លឹបកម្សាន្ត យីហោ ប្រាថ្នា បើកដោយគ្មានច្បាប់អនុញ្ញាត និងបង្កការរំខានដល់អ្នកជិតខាង។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់បុគ្គលិកស្ថានទូតអាមេរិក ដែលមានទីលំនៅជិតខាង និងប្រជាពលរដ្ឋរស់នៅជុំវិញ ព្រោះហាងមួយនេះតែងតែបង្កសំឡេងរំខានដល់ការសម្រាកនៅពេលរាត្រីរបស់បុគ្គលិកទូត ក៏ដូចប្រជាពលរដ្ឋជិតខាង ដោយកន្លងមកកម្លាំងចម្រុះបានចុះណែនាំ និងធ្វើកិច្ចសន្យា ៤ លើកមកហើយ នៅតែបង្កការរំខានដដែល ទើបពេលនេះទើបកម្លាំងចម្រុះថ្នាក់រាជធានីចុះមកផ្អាកជាលើកចុងក្រោយតែម្ដង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


