សន្តិសុខសង្គម
ខឹងមិនបង់ថ្លៃជួលផ្ទះ យកសោទៅចាក់ជាប់អ្នកអនាម័យ២នាក់ខាងក្នុង ផ្អើលថាជាករណីបង្ខាំងមនុស្ស
ជម្លោះរវាងម្ចាស់ផ្ទះជាមួយអ្នកជួល ឈានដល់ការយកសោមកចាក់ពីខាងក្រៅដោយមិនបានដឹងមានអ្នកធ្វើអនាម័យនៅខាងក្នុង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា ជាករណីបង្ខាំងមនុស្ស។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ ផ្ទះលេខ២៤៧EO ផ្លូវម៉ៅសេទុងក្រុមទី៤២ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែងមិនមែនជាករណីបង្ខាំងមនុស្សខុសច្បាប់នោះទេ គឺជាករណីជម្លោះរវាងភាគីម្ចាស់ផ្ទះ ខឹងនឹងអ្នកជួលមិនបានបង់ថ្លៃជួលតាមកិច្ចសន្យា ម្ចាស់ផ្ទះបានមកចាក់សោពីខាងក្រៅ ដោយពុំបានដឹងថា មានអ្នកអនាម័យ២នាក់នៅខាងក្នុងនោះទេ ក្រោយទទួលបានព័ត៌មាន ម្ចាស់ផ្ទះក៏បានមកចាក់បើកសោឱ្យគាត់ចេញវិញហើយ។

បុគ្គលិកអនាម័យ២នាក់ដែលជាប់ននោះមាន១- ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២- ឈ្មោះ លឹម សុធា ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរអនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


