ព័ត៌មានជាតិ
ចាប់ខ្លួនអតីតអ្នកគ្រប់គ្រងហាង ភីហ្សា PAPA john’sរឿងលួចទ្រព្យ
នគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ បានចាប់ខ្លួនអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា ប៉ាប៉ាចន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ និងបទល្មើសលួចយកប្រាក់និងទូរស័ព្ទសេរីទំនើបៗចំនួន៨គ្រឿង។

បុរសជនត្រូវចោទ ឈ្មោះ មៀត តារវិតធីយ៉ា អាយុ ៣៣ ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា PAPA john’s មានទីតាំងស្ថិតនៅអាគារលេខ ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង។នគរបាលបានអោយដឹងថា ឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានចូលមកបំតើការងារនៅហាងនំភីហ្សា ខាងលើអស់រយៈពេល៥ខែកន្លងទៅដោយមានតួនាទីជាប្រធានគ្រប់គ្រងហាងភីហ្សា PAPA john’s បឹងកេងកងតែម្ដង ដោយបានទទួលប្រាក់បៀវត្សចំនួន៥២៥ដុល្លារក្នុងមួយខែ។

ប៉ុន្តែដោយសារមួយរយៈពេលចុងក្រោយ បុគ្គលនេះមានអត្តចរិតខុសប្រក្រតី ចេះគៃបន្លំទើបម្ចាស់ក្រុមហ៊ុនបានបញ្ឈប់ការងារនៅថ្ងៃទី ០១ឧសភា ឆ្នាំ២០២១។
លុះដល់ថ្ងៃទី ១៧សីហា ឆ្នាំ២០២១ ឈ្មោះ មៀត តារ៉ាវិតធីយ៉ា នៅវេលាម៉ោង៦ព្រឹក បានមកចាក់សោរទ្វារហាងភីហ្សា រើកកាយយកប្រាក់សុទ្ធអស់ចំនួន៨០៣ដុល្លារ និងទូរស័ព្ទសេរីទំនើបវៃឆ្លាតចំនួន៨គ្រឿង រួចរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកតុលាការតែម្ដង ៕
អត្ថបទៈ មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


