ព័ត៌មានជាតិ
ចៅសង្កាត់ជាប់ឆ្នោត ៤ អាណត្តិផ្ដល់សេវាសាធារណៈល្អ មិនធ្លាប់ស្គាល់រសជាតិថាចាញ់
លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់ជាប់ឆ្នោត ៤ អាណត្តិរបស់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងកេងកងទី១ បានប្រាប់ថា សម្រាប់លោកស្រី ការដឹកនាំមូលដ្ឋានមិនមានការលំបាកនោះទេ ខណៈដែលោកស្រី បានបែងចែកការងារ និងត្រួតពិនិត្យបានល្អសព្វគ្រប់។

លោកស្រី ប្រាក់ ម៉ាលីប្រាប់ថា សង្កាត់បឹងកេងកងទី១ មិនដែលស្គាល់រសជាតិថាចាញ់ទេ គឺឈ្នះរហូត ដែលលោកស្រីបញ្ជាក់ថា ដែលធ្វើឱ្យសង្កាត់បឹងកេងកង១ ឈ្នះឆ្នោត ៤ អាណត្តិជាប់គ្នាទី១ គឺ បម្រើសេវារដ្ឋបាលសាធារណ ហើយថាន្លងមកមានក្រុមការងារបដិសណ្ឋារកិច្ចសម្រាប់ទទួលប្រជាជន បង្កលក្ខណងាយស្រួលជូនប្រជាពលរដ្ឋ ទៅទទួលសេវារដ្ឋបាលនៅសង្កាត់ ហើយមន្ត្រីសង្កាត់ទាំងអស់ ឱ្យតែឃើញប្រជាជនមកគឺសួរនាំគាត់ភ្លាម ពោលគឺបង្កលក្ខណងាយស្រួលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់ឯកសារលិខិតស្នាមផ្សេងៗ ដូចជាការចុះបញ្ជីអត្រានុកូលដ្ឋានក្ដី។
ការងារមួយទៀត គឺការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ រាល់វេទិការសាធារណភូមិសង្កាត់សុវត្ថិភាពម្ដងៗគឺ មាន ៤ ទៅ ៥ ករណីដែលយើងត្រូវដោះស្រាយ។
លោកស្រីប្រាប់ថា ពេលដែលធ្វើវេទិកាចប់ រយៈពេល ទៅ ១០ ថ្ងៃ គឺយើងដោះស្រាយចប់ដែរ មិនឱ្យរឿងតូចទៅជារឿងធំទេ។ ក្រៅពីនេះ គឺការអភិវឌ្ឍកសាងហេដ្ឋាចរនាសម្ព័ន្ធ មានផ្លូវ លូ ព្រមទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ល្អ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


