Connect with us

ព័ត៌មានជាតិ

មកស្គាល់សង្កាត់៧ កាត់ចេញពីខណ្ឌចំការមន​បញ្ចូលក្នុងខណ្ឌបឹងកេងកង

បានផុស

នៅ

ខណ្ឌបឹងកេងកង គឺជាខណ្ឌថ្មីដែលត្រូវបានបំបែកចេញពីខណ្ឌចំការមន។ ខណ្ឌបឹងកេងកង បានបង្កើត​ឡើងដោយកាត់យកសង្កាត់ចំនួនប្រាំពីរ ពីខណ្ឌចំការមន តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណ្ឌបឹងកេងកង មាន៧សង្កាត់ រួមមាន៖ សង្កាត់បឹងកេងកង១ សង្កាត់បឹងកេងកង២ សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។

ចំណែកទីតាំងសាលាខណ្ឌបឹងកេងកង គឺយកទីតាំងសាលាខណ្ឌចំការមនចាស់មកធ្វើ រីឯសាលាខណ្ឌចំការមនថ្មី ត្រូវយកទៅដាក់នៅសង្កាត់ទន្លេបាសាក់វិញ។

ការផ្សព្វផ្សាយនេះ ដោយសារនាពេលបច្ចុប្បន្នមានពលរដ្ឋមួយចំនួន នៅមានការយល់ច្រឡំថា សង្កាត់ខាងលើស្ថិតនៅក្នុងខណ្ឌចំការមន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម