ព័ត៌មានជាតិ
ឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ដុតពូកផ្សែងខ្មួលខ្មាញ់ផ្អើលសមត្ថកិច្ច
ប្តីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការដុតពូកដែលនៅក្នុងផ្ទះបណ្តាលឱ្យឆាបឆេះផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍កាលពីវេលាម៉ោង១និង១៨នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវព្រះមុន្នីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ គឹម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឈ្លោះប្រកែតគ្នា ហើយដុតពូក។

បន្ទប់ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ៤ម៉ែត្រ x ៤ម៉ែត្រ រងការខូចខាតឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភារៈផ្ទះបាយមួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ៤ម៉ែត្រគូប , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក រលត់ទាំងស្រុងនៅវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១៕
អត្ថបទ ៖ សុខា




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


