ព័ត៌មានជាតិ
ផ្ទុះមេរោគកូវីដ-១៩ នៅមណ្ឌលបន្សាបសារធាតុញៀនជីវិតថ្មីភ្នំបាក់ក្រុងសិរីសោភ័ណមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន៦០១នាក់ស្រី៣០នាក់
បន្ទាយមានជ័យ ៖ យុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន ៦៦០នាក់ ក្នុងនោះមានអ្នកកើតជំងឺកូវីដ.១៩ចំនួន៦០១ មានស្រីចំនួន៣០នាក់ក្រុមគ្រូពេទ្យរកឃើញនៅព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ដឹកនាំពិនិត្យដោយលោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តនិងចូលរួមដោយលោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត លោកភា ម៉ានិត អនុប្រធានមន្ទីរនិងជាប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែននានា លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីអាជ្ញាធរ ជំនាញនិងគ្រូពេទ្យ។

លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់និងមន្ត្រី មន្ទីរ ម្នាក់មានវិជ្ជមានកូវីដ១៩ ត មក ដោយមានការសង្ស័យនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ចនិងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀនចំនួន៦៦០នាក់បានកើតជំងឺកូវីដ-១៩មានចំនួន៦០១នាក់ស្រី៣០នាក់។

លោកបានបន្តថា ចំពោះមុខ ក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌល។ ក្នុងនោះមានអ្នកបន្សាបគ្រឿងញៀន៥០នាក់បានឡើងរបងនិងទម្លុះទ្វារចេញពីមណ្ឌលប៉ុន្តែត្រូវកម្លាំងចម្រុះចាប់បានវិញ នៅក្រោយពេលបន្តិចចំនួន៤៧នាក់ និង៣នាក់ទៀត ត្រូវបានស្រាវឃើញនិងចាប់មកវិញបន្តបន្ទាប់ផងដែរ។

ក្នុងនោះលោកអ៊ុំ រាត្រីនិងមន្ត្រីក្រុមការងារខាងលើបានសម្របសម្របសម្រួលជាមួយថ្នាក់លើ ស្ថាប័នអយ្យការនិងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលជីវិតថ្មីនិងមណ្ឌលព្យាបាល ដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមានដូចខាងលើតាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ម៉ោង២រសៀលរហូតល្ងាចថ្ងៃទី១៨ខែសីហា៕
ដោយ ៖ វ៉ាន់ ណាង


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


