Connect with us

ព័ត៌មានជាតិ

អ៉ីដ​ត​ខូ ខេ​ម​បូ​ឌា និង មិត្ត​ហ្វូ​ន ចាប់ដៃគ្នា​ពង្រីក​បណ្តាញ​ត​ភ្ជាប់​ទូទាំងប្រទេស ដោយ​សង់​បង្គោល​អង់​តែ​ន​ឲ្យ​បាន ៥០០ ទីតាំង​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ

បានផុស

នៅ

ក្រុមហ៊ុន អ៉ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅក្នុង​តំបន់ បានប្រកាស​ពី​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែលជា​ប្រតិបត្តិ​ករ​ទូរសព្ទ​ឈានមុខ​គេ​មួយ​ក្នុងចំណោម​ប្រតិបត្តិ​ករ​ទូរសព្ទ​ធំៗ​ទាំង ៣ នៅ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Viettel Group ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែលមាន​ការរីកចម្រើន​លឿន​បំផុត​របស់​ពិភពលោក ដើម្បី​ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​ពង្រីក​បណ្តាញ 2G 3G និង 4G របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ឲ្យ​បាន​ទូទាំង​២៥ រាជធានី ខេត្ត​ក្នុងប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនាម​ជា​ដៃគូ​ទទួលបន្ទុក​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​មិត្ត​ហ្វូ​ន ក្រុមហ៊ុន អ៉ី​ដ​ត​ខូ នឹង​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែមចំនួន ៥០០​កន្លែង​ទៀត​។ កិច្ចព្រមព្រៀង​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ផងដែរ​ពី​ទស្សនវិស័យ​នៃ​អាជីវកម្ម​រួមគ្នា​របស់​ក្រុមហ៊ុន​ទាំងពីរ​ដែល​នឹង​រួមចំណែក​យ៉ាងសកម្ម និង​មិនអាច​ខ្វះ​បាន​ក្នុង​ការកសាង​ប្រទេសជាតិ​តាមរយៈ​ការពង្រីក​បណ្តាញ​ត​ភ្ជាប់​មួយ​ឲ្យ​កាន់តែ​ប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ លោក Phillip Wong នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង (Asean North) នៃ​ក្រុមហ៊ុន អ៉ី​ដ​ត​ខូ បាន​ថ្លែងឱ្យដឹងថា «​យើង​ប្តេជ្ញាចិត្ត​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ឆ្ពោះទៅរក​ការតភ្ជាប់ និង​ភាពជា​ដៃគូ​នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​ដើម្បី​សម្រេចបាន​ទៅតាម​ផែនការ​ឌីជីថល​របស់​ប្រទេសជាតិ​។ ភាពជា​ដៃគូ​របស់​យើង​ជាមួយ មិត្ត​ហ្វូ​ន នាពេលនេះ នឹង​អាចជួយ​យើង​ក្នុង​ការគាំទ្រ​ដល់​តម្រូវការ​ទំនាក់ទំនង និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ ស្របពេល​ជាមួយគ្នានេះ​ក៏​នឹង​ធ្វើឱ្យ​បណ្តាញ​ទូរគមនាគមន៍​នៅ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ផងដែរ​។ សំខាន់​ជាងនេះទៅទៀត វា​គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ក្លាយជា​ដៃគូ​អភិវឌ្ឍ​វិស័យ​ឌីជីថល​នៅក្នុង​ប្រទេស​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​»​។​

​លោក​បាន​បន្តថា «​ភាពជា​ដៃគូ​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង ព្រោះ​ឥឡូវនេះ អ៉ី​ដ​ត​ខូ
​ខេ​ម​បូ​ឌា កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ នឹង​បន្ត​ផ្តល់ជូន​ដំណោះស្រាយ​ងាយស្រួល​ដល់​អតិថិជន​របស់​យើង ដោយ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការពង្រីក​បណ្តាញ​ត​ភ្ជាប់​ទូរសព្ទ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​ទៀតផង​។ ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​សាជីវកម្ម​ដែលមាន​ទស្សនៈ​ដូចគ្នា​នៅក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ គឺជា​គន្លឹះ​ឈានឆ្ពោះ​ទៅរក​ការផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ​សម្រាប់​ប្រទេសជាតិ ហើយ​ខ្ញុំ​ជឿជាក់ថា ភាពជា​ដៃគូ​នេះ​នឹង​ជួយ​ត្រួស​ត្រាយផ្លូវ​ដើម្បី​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​មហិច្ឆតា​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាក់​ជាមិនខាន​ឡើយ​»​។​

​ក្រុមហ៊ុន អ៉ីដ​ត​ខូ ខេ​ម​បូ​ឌា បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយផ្ទាល់​លើ​អង់​តែ​ន​ចំនួន​ជា ៣,៩៦០
​បង្គោល​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន អ៉ី​ដ​ត​ខូ បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​តែងតែ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បំពេញបាន​ទៅតាម​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់ អតិថិជន​ដែល​កំពុងតែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់​។

​ក្រុមហ៊ុន អ៉ី​ដ​ត​ខូ គ្រុប បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន អ៉ីដ​ត​ខូ គ្រុប ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ ផ្តើម​រហូតដល់​បញ្ចប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរសព្ទ រួមមាន ៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ការភ្ជាប់​បណ្តាញ​សេវា​ទូរសព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុនទូរសព្ទ​។​

​ក្រុមហ៊ុន អ៉ី​ដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរសព្ទ​ក្នុង​តំបន់​ជាង ៣៤,០០០ បង្គោល​ប្រចាំ​ទីផ្សារ​ចម្បងៗ ក្នុងប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន ហ្វីលីពីន និង​ឡាវ​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​។ សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គាំទ្រ​ដោយ​សេវា echo ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ ដូចជា ការប្រើប្រាស់​អាគុយ ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម