ព័ត៌មានជាតិ
ដាំដើមភួងមង្គល ដេីមបូព្រឹក្សរាប់រយដើម ទាក់ទាញភ្ញៀវទេសចរនៅរមណីយដ្ឋានបឹងលំកុដ
ខេត្តរតនគិរី÷ កូនឈើប្រភេទដេីមភួងមង្គល និងដេីមបូព្រឹក្សចំនួន២០០ដើម ត្រូវបានយកទៅដាំនៅបរិវេណរមណីយដ្ឋានបឹងលំកុដ ដែលមានទីតាំងក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។



លោក ថង សាវុន បានមានប្រសាសន៍ថា ការដាំដើមឈើនៅតាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី គឺដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតង ដល់តំបន់រមណីយដ្ឋានដែលមានសក្តានុពលលើវិស័យទេសចរណ៍ ក្នុងចំណោមតំបន់រមណីយដ្ឋាននានារបស់ខេត្ត។
លោកអភិបាលខេត្តបានបន្ថែមទៀតថា ដេីមភួងមង្គល និងដេីមបូព្រឹក្សចំនួន២០០ដើម ដែលដាំនៅរមណីយដ្ឋានបឹងលំកុដ នឹងធ្វើឲ្យតំបន់នេះមានសោភ័ណភាពខៀវស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេស មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ៕
អត្ថបទ៖ ÷ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


