ព័ត៌មានជាតិ
ពលរដ្ឋ៣គ្រួសារនៅឃុំតានូន អត់បានបើកប្រាក់ឧបត្ថម្ភកូវីដ៦ ខែមកហើយ
ប្រជាពលរដ្ឋក្រីក្រកម្រិត២នៅរស់នៅក្នុង ឃុំតានូន ស្រុកបូទុមសាគរ ត្អូញត្អែរថាពួកគាត់ពុំដែលបានទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាអំឡុងពេលកូវីដជិត៦ខែមកហើយ ទោះមានប័ណ្ណបញ្ជាក់ត្រឹមត្រូវក៏ដោយ។
ទោះបីជាបានរាយការណ៍ពីការបើកលុយឧបត្ថម្ភមិនបាន ប្រាប់ទៅកាន់អាជ្ញាធរភូមិ ឃុំ យ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយជូនពួកគាត់ឡើយ ខណៈការរកនេសាទពុំបានមកផ្គត់ផ្គង់ជីវភាព ពោលគឺសង្ឃឹមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោនេះហើយ។

នេះជាការព្រួយចិត្តរបស់អ្នកស្រី ឃៀន ម៉ាលី និងអ្នកស្រី ដាំ ស្រី រស់នៅភូមិតានូន ដែលត្អូញត្អែរប្រាប់អ្នកសារព័ត៌មានអំពីការពុំបានទទួលសាច់ប្រាក់ណាមួយសោះឡើយពីបណ្ណសមធម៌ក្រីក្រអំឡុងពេលកូវីដ១៩រាតត្បាត ដើម្បីដោះស្រាយទ័លជីវភាពរស់នៅសព្វថ្ងៃ។
ប្រជាពលរដ្ឋក្រីក្រកម្រិត លើកឡើងទៀតថា រាល់អាជ្ញាធរភូមិឃុំកោះអញ្ជើញហៅពួកគាត់ទៅផ្ទៀងផ្ទាត់បណ្ណសមធម៌ នៅសាលាឃុំ គឺពួកគាត់ទៅចូលរួមផ្ទៀងផ្ទាត់ ហើយជាប់ជាជនក្រីក្រ ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរ ចុះហេតុអ្វីបើកប្រាក់នៅតាមសាខាវីងគ្រប់កន្លែងក្នុងមូលដ្ឋានពុំមិនសោះហ្មង។ ក្រៅពីពលរដ្ឋ២គ្រួសារនេះ ក៏មាន១គ្រួសារទៀតជួបប្រទះបញ្ហាដូចគ្នាដែរ។

ពលរដ្ឋក្រីក្ររស់នៅដាច់ស្រយោលដដែល អះអាងរសៀលថ្ងៃទី២០ សីហាថា សម្រាប់គ្រួសារពួកគេ ជុំបើកលុយមុន គឺអាចបាន២៥០.០០០រៀល និយាយពីលេខកូដ គឺមិនខុសនោះទេ វាយតែតាមលេខលើបណ្ណ។
បើសួរទៅមេឃុំតានូន និយាយថា ឃើញសាច់ប្រាក់មានក្នុងកុង តែដល់ពេលទៅបើកលុយបើកមិនបាន?។ នៅពេលខកខានមិនបានបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលបែបនេះធ្វើឱ្យជីវភាពគ្រួសារកាន់តែលំបាកទៅៗ ដូច្នេះសំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្រសួងសង្គមកិច្ច ជាពិសេសសម្តេចតេជោ មេត្តាជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឱ្យពួកគាត់បានថវិកាឧបត្ថមនេះមកវិញផង។
បញ្ហានេះ គឺត្រូវបានលោក វាំង វីរៈ មេឃុំតានូន ទទួលស្គាល់ថាពិតជាមានករណីពលរដ្ឋមិនបានបើកប្រាក់ឧបត្ថម្ភជិត៦ខែប្រាកដមែន ដោយរូបលោកក៏បានសម្របសម្រួបល និងទាក់ទងផ្តល់ព័ត៌មានទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុងដែលតែមិនទាន់ឃើញមានចំណាត់ការឆ្លើយតបនោះទេ។
លោកមេឃុំតានូន បញ្ជាក់ដែរថា លោកពុំដឹងច្បាស់ទេថា បញ្ហាមកពីបច្ចេកទេសខាងមន្ទីរឬក្រសួងសង្គមកិច្ចឬយ៉ាងណាឡើយ។ ពលរដ្ឋមកសាលាឃុំរាល់ខែ ដើម្បីសុំឱ្យជួយដោះស្រាយ ពេលអាជ្ញាធរឆេកកុងគណនេយ្យពលរដ្ឋឃើញមានទឹកប្រាក់នៅក្នុងកុង ដល់ពេលឱ្យពួកគាត់ទៅបើកបែរជាបើកមិនបាន។
ចំណែកឯលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង តបបំភ្លឺថា ក្រុមមន្រ្តីកំពុងធ្វើការងារនេះតម្រូវឱ្យពលរដ្ឋ៣គ្រួសារខាងលើមកផ្ទៀងផ្ទាត់ក្រីក្ររបស់ពួកគាត់នៅសាលាឃុំជាថ្មីតាមរយៈប្រព័ន្ធបច្ចេកវិទ្យា រួចហើយបន្តបញ្ចូនសុំទៅខាងក្រសួងជួយដោះស្រាយជាបន្ទាន់ តែមិនទល់មកនេះរូបលោកក៏មិនទាន់បានដំណោះស្រាយពីក្រសួងទេ។
លោក គង់ រឿង ឱ្យដឹងបន្ថែមថា ករណីដូចគ្នា គឺពុំមែនកើតមានតែនៅឃុំតានូនទេ នៅឃុំត្រពាំងរូង ស្រុកកោះកុង ក៏មាន៥ទៅ៦ករណីដែរ។ ជួនកាលនៅតាមសង្កាត់ ក្នុងក្រុងខេមរភូមិន្ទ កើតច្រើនករណី ដោយកន្លងទៅបានដោះស្រាយជាបន្តបន្ទាប់។
មន្រ្តីជំនាញក៏ធ្លាប់ដោះស្រាយច្រើនករណីជូនពលរដ្ឋអស់ហើយ អ្វីដែលជាការខ្វះចន្លោះខ្លាចក្រែងតែស្មៀនឃុំ ឬមេឃុំមិនបានចូលពិនិត្យឡើងវិញក្នុងប្រព័ន្ធទើបជាហេតុកើតមានបើកសាច់ប្រាក់មិនបានដដែល។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពន្យល់ថា ប្រជាពលរដ្ឋការបើកប្រាក់ឧបត្ថម្ភអំឡុងពេលកូវីដមិនបាន គឺមានហេតុផល២ ទី១-ពាក់ព័ន្ធនឹងការដកសិទ្ធិ ព្រោះតែមេឃុំមើលឃើញពីកត្តាជីវភាពរបស់ពលរដ្ឋរួចផុតពីការលំបាក និងទី២-ភាពមិនប្រក្រតីនៃសមាជិកគ្រួសាររបស់ពលរដ្ឋម្នាក់ៗ។
ដូច្នេះ ករណី៣គ្រួសារនៅខេត្តកោះកុងដែលមន្រ្តីបានបញ្ចូនទៅក្រសួងរួចរាល់ លោក ឈួរ សុបញ្ញា សុំពេលវេលាពិនិត្យដោះស្រាយស្រាវជ្រាវជូនពលរដ្ឋដែលមានតម្រូវការចាំបាច់។
ក្រសួងសង្គមកិច្ច ក៏បង្ហាញពីខ្សែទូរស័ព្ទHotlineមួយ ដើម្បីមហាជន ឬពលរដ្ឋទទួលផលពីការបើកសាច់ប្រាក់ឧបត្ថម្ភអាចផ្តល់ព័ត៌មានទាន់ពេលវេលា គឺ092/015 216 888។
បើតាមលោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស នៅក្នុងខែមិថុនា កន្លងទៅ មានការផ្លាស់ប្តូរជុំដែលខេត្តកោះកុង ជាខេត្តមួយត្រូវបានផ្លាស់ប្តូរជុំពីជុំទី១១មកប្រើប្រាស់ជុំទី១៤ ដូច្នេះប្រជាពលរដ្ឋប្រមាណ៥ម៉ឺនគ្រួសារ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប កំពង់ស្ពឹ ព្រៃវែង និងខេត្តមណ្ឌលគិរី ដោយសិទ្ធិពីគ្រួសារមានជីវភាពក្រលំបាកហើយ។
មានន័យមុនខែមិថុនា ពលរដ្ឋអាចដកសាច់ប្រាក់បាន បើចូលដល់ខែមិថុនា កក្កដា សីហា មិនអាចបើកសាច់ប្រាក់បានឡើយ៕ អត្ថបទៈ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


