ព័ត៌មានជាតិ
តុកកែជាអំបូរសត្វព្រៃ បងប្អូនកុំយល់ច្រឡំ
បងប្អូនមួយចំនួនយល់ថា តុកកែជាសត្វស្រុកដោយសារឃើញមានតាមផ្ទះ តាមលំនៅដ្ឋានមួយចំនួនមិនថាក្នុងទីក្រុងនិងទីជនបទ។ តែបើតាមការបញ្ជាក់របស់មន្រ្តីជំនាញ សត្វល្មូននេះជាអំបូរសត្វព្រៃដែលរស់នៅតាមព្រៃភ្នំ។
មន្រ្តីនាយកដ្ឋានសត្វព្រៃមួយរូបនៅក្រសួងកសិកម្មបានឲ្យកម្ពុជាថ្មីដឹងថា ជីវសាស្ត្រតុកកែជាសត្វព្រៃ។ សត្វនេះរស់នៅតាមព្រៃភ្នំ ហើយនៅតាមផ្ទះស្រុកស្រែចម្ការជាប់ព្រៃសំបូរណាស់ ដោយសារវាតែងតែចេញមករកចំណីដូចជាមូស សត្វល្អិតផ្សេងៗជាដើម។

ទាក់ទងការលើកឡើងថា សត្វប្រភេទដៃជើងស្អិតនេះជាសត្វស្រុក ដោយសារតាមលំនៅផ្ទះក្នុងក្រុងខ្លះក៏មានដែរនោះ មន្រ្តីរូបនេះបញ្ជាក់ថា ពីមុនដោយសារស្រុកយើងសំបូរព្រៃ ហើយវាមករស់នៅតាមលំនៅដ្ឋានរបស់មនុស្ស ហើយបន្តពូជកើតកូនកើតចៅរស់នៅតពីមួយជំនាន់ទៅមួយជំនាន់។
ដូចជាដំរីជាអំបូរសត្វព្រៃ ពេលមនុស្សយកមកចិញ្ចឹម ក៏បន្សាំរស់នៅជាមួយមនុស្សដូចសត្វស្រុកធម្មតា។
បើតាមមន្រ្តីជំនាញរូបនេះ ដំរីមានជីវសាស្រ្តជាសត្វព្រៃ តែបានវិវឌ្ឍជាមួយមនុស្សយូរៗទៅ រហូតមានការយល់ច្រឡំថាជាសត្វស្រុកទៅទៀត។
មន្រ្តីជំនាញរូបនេះលើកឡើងបន្តថា បើថាតុកកែជាសត្វស្រុក ម៉េចក៏មិនសូវសំបូរដូចមាន់ ទាគឺវាគ្រាន់តែមានមួយៗ ដោយសារតែវាសេសសល់តកូនចៅប៉ុណ្ណោះ។
មន្រ្តីជំនាញសត្វព្រៃនេះលើកឡើងបន្តថា សត្វតុកកែត្រូវបានចាត់ទុកជាពពួកសត្វមានការជួញដូរច្រើនបំផុតលើពិភពលោក ដោយសារមានហាងឆេងតម្រូវការខ្ពស់លើទីផ្សារ ល្បីថាអាចយកទៅប្រើប្រាស់ធ្វើជាឱសថជំនួយសុខភាព ព្យាបាលរោគផ្សេងៗ។
លក្ខណៈនៃសត្វតុកកែត្រូវការវិភាគ DNA ឬ ហ្សែន ដោយសារមានច្រើនប្រភេទ អីចឹងពេលខ្លះមើលមួយភ្លែត ក៏មិនអាចដឹងថាវាមានចំណុចខុសគ្នានោះដែរ។
តុកកែជាអំបូរសត្វព្រៃមានជាបង្គួរ ដែលត្រូវបានការពារនិងអភិរក្ស និងហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់យាយី។ គួរបញ្ជាក់ថា សត្វព្រៃនៅកម្ពុជាបែងចែកជាបីក្រុមគឺ៖ ១-ក្រុមប្រភេទជិតផុតពូជ, ២-ក្រុមប្រភេទមានដោយកម្រ និង៣-ក្រុមប្រភេទមានដោយបង្គួរ ដែលត្រូវអភិរក្សការពារដោយច្បាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់