Connect with us

ព័ត៌មានជាតិ

វីដេអូស្ដែងៗ! បុរសម្នាក់ត្រូវទឹកហូរគួចចូលប្រឡាយ ពេលមេឃកំពុងភ្លៀង នៅខេត្តព្រះសីហនុ

បានផុស

នៅ

បុរសម្នាក់ត្រូវបានជំនន់ទឹកភ្លៀងហូរគួចទាំងម៉ូតូនិងមនុស្សចូលក្នុងប្រឡាយ ខណៈពេលមេឃ​កំ​ពុង​ភ្លៀងខ្លាំងកាលពីម្សិលមិញនៅខេត្តព្រះសីហនុ។

ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ដោយនាំគ្នាជួយស្រង់ចេញពីក្នុងទឹក​មក​វិញរួមទាំងម៉ូតូផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលថតបានស្ដែងៗដោយពលរដ្ឋកំពុងធ្វើដំណើរនៅកន្លែងកើតហេតុបានបង្ហាញថា បុរសរង​គ្រោះ​កំពុងធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ឆ្លងកាត់តំបន់ទឹកហូរខ្លាំងនៅ​ចំណុច​ចរាចរថ្មី ស្ថិត​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ហើយក៏ត្រូវទឹក​ហូរគួច​ផ្ដួល​ម៉ូតូ ហូរនាំទៅតាមទឹក ធ្វើឲ្យប្រជាពល​រដ្ឋ​ផ្សេងទៀតនាំគ្នារត់​ទៅជួយសង្គ្រោះទាន់ពេលវេលា។

សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចាប់ពី​ម៉ោង​១៦និង០០​នាទី ដល់​ម៉ោង​២៣និង០០​នាទី នៅទូទាំង​ក្រុងព្រះសីហនុ​ មានភ្លៀង​ធ្លាក់យ៉ាងខ្លាំងបណ្ដាលឲ្យតំបន់មួយ​ចំនួនក្នុងក្រុងព្រះសីហនុ មានការលិចលង់ដោយជំនន់ទឹកភ្លៀង៕

សូមទស្សនាវីដេអូខាក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម