Connect with us

ព័ត៌មានជាតិ

អគ្គ​កុងស៊ុល​ក​ម្ពុជាប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​ ២១​នាក់ មក​កម្ពុជា​វិញ​

បានផុស

នៅ

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​២១ នាក់ ដែល​មកពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស​ថៃ មកអោយ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​អន្តរជាតិ ខ្លង​លឹក​-​ប៉ោយប៉ែត ដើម្បី​អនុវត្ត​ន៏ តាម​និតិ​វិធី​សុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ បាន​ដឹក​ពលករ​ខ្មែរ ចំនួន​២៦៤ នាក់ បញ្ជូនមក​មក​កម្ពុជា​វិញ តាម​ច្រក អូរ​បី​ជាន់ ផងដែរ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កុយ គួ​ង ហើយ​ជាការ​ឆ្លើយតប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​បំណង វិល​ត្រឡប់មក​កម្ពុជា​វិញ​។

​ក្នុងនោះ អគ្គ​កុងស៊ុល បាន​ជួល​រថយន្ត​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រមូលផ្តុំ​គ្នា​មកពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស​ថៃ​សរុប​ចំនួន​២៦៤ នាក់ ប្រគល់​ជូន​អាជ្ញាធរ​ក​ម្ព​ជា និង​ចាត់ការ​តាម​នីតិ​វិធី​សុខាភិបាល​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម