Connect with us

ព័ត៌មានជាតិ

ស្ត្រីឈឺពោះសម្រាលកូន នៅតាមផ្លូវ បានឆ្លងផុតពីគ្រោះថ្នាក់ហើយ បន្ទាប់ពីគ្រូពេទ្យចុះទៅទាន់ពេលវេលា

បានផុស

នៅ

​ស្ត្រី​ពពោះ​គ្រប់​ខែ​ម្នាក់​ ត្រូវបាន​ប្តី​ដឹក​តាម​ម៉ូតូ​មក​សម្រាក​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ខ​ណៈ​មកដល់​ពាក់​កណ្តាលផ្លូវ ចៃដន្យ​ម៉ូតូ​អស់​សាំង ស្រាប់តែ​ស្ត្រី​នោះ​បាន​ឈឺពោះ​សម្រាលកូន​នៅ​ទីនោះ​តែម្តង​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២១ នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ព្រំប្រទល់​ឃុំ​ត្រពាំង​ច្រេស​និង​ត្រពាំង​ក្រហម ស្ថិតនៅក្នុង​ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកគ្រូ​ពេទ្យ ស៊ុំ សុវណ្ណ អនុប្រធាន​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​តាម​ប្រព័ន្ធ​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ​ថា ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​នោះ​ ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ គឹម ប៊ុនធឿន បាន​ដើរ​ហាត់ប្រាណ​តាមផ្លូវ​ថ្នល់​ប្រទះឃើញ ហើយ​លោក​ក៏​អន្តរាគមន៍​ទៅ​អនុប្រធាន​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ភ្លាមៗ​យក​រថយន្ត​ទៅ​ដឹក​មក​សម្រាក​នៅ​មណ្ឌល​សុខភាព​។​

​អ្នកគ្រូ ស៊ុំ សុវណ្ណ បាន​បន្តថា ស្ត្រី​បាន​សម្រាលកូន​នោះ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ឈ្មោះ ខេង ស្រីនាថ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ សម្រាល​បានកូន​ប្រុស​ជា​លើកទីមួយ ពេលនេះ​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​។ មាន​ប្តី​ឈ្មោះ ស្រ៊ុន ស្រៀ​ង អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​បច្ចុប្បន្ន​ស្ត្រី​សម្រាលកូន​នៅតាម​ផ្លូវ​នេះ កំពុង​ត្រូវបាន​បុគ្គលិក​នៃ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ ជាពិសេស​អ្នកគ្រូ​ពេទ្យ ស៊ុំ​ សុវណ្ណ ជា​អនុប្រធាន​មណ្ឌល​សុខភាព​ស្រុក​បាន​ជួយ​យកចិត្តទុកដាក់​មើល​ថែ​ទាំ​យ៉ាង​ល្អ​បំផុត៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម