ព័ត៌មានជាតិ
កម្មករជាង៣០០នាក់ដែលត្រូវថៅកែចិនរត់ចោល ទទួលបានប្រាក់សំណង
កម្មករ កម្មការរិនីចំនួន ៣១១នាក់ កំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវថៅកែជនជាតិចិនរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ បានទទួលសំណងបន្ទាប់ពីមានការសម្របសម្រួលពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
លោកអភិបាលខេត្តបានមានប្រសាសន៍ នៅថ្ងៃទី២៨ សីហានេះថា សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក ជាក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មចម្បង លើសេវាបោកគក់សម្លៀកបំពាក់ដែលមានម្ចាស់ឈ្មោះ XU LANPING ភេទស្រី សញ្ជាតិចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ ជូនកម្មករនិយោជិតទាំង៣១១នាក់ឡើយ។
លោកអភិបាលខេត្តបានបន្តថា ឆ្លងតាមការប្រជុំពិភាក្សា សម្របសម្រួល ជាមួយលោក LU ZIJIAN សញ្ជាតិចិន ដែលជាអ្នកជួលទីតាំងឃ្លាំងដំបូងពីម្ចាស់ដី បានយល់ព្រមប្រគល់ប្រាក់ដុល្លារចំនួន ៣៩,៦០០ $ (សាមសិបប្រាំបួនពាន់ប្រាំមួយរយពាន់ដុល្លារអាមេរិកគត់) និងប្រាក់រៀលចំនួន ១៣,៧០០,០០០ (ដប់បីលានប្រាំពីររយពាន់) រៀល ដើម្បីបើកផ្ដល់ជូនទៅដល់កម្មករនិយោជិតចំនួន ៣១១នាក់ ដើម្បីបញ្ចប់វិវាទ និងឈានទៅដល់ការបើកដំណើរអាជីវកម្មឡើងវិញ។
លោកអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរខេត្ត នឹងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករជាអទិភាព ហើយលោកក៏ស្នើឱ្យបងប្អូនកម្មករ ធ្វើការសហការជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់។
លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ដើម្បីឈានទៅរកដំណោះស្រាយចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភដល់បងប្អូនក្មួយៗកម្មករ កម្មការិនីទាំង ៣១១នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៣០,០០០រៀល និងសារុងចំនួន០១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»