ព័ត៌មានជាតិ
ផ្លូវប្រវែង១៧៥ម៉ែត្រត្រូវបានស្ថាបនាដើម្បីសម្រួលចរាចរណ៍មុនបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ កម្លាំងព្រះសង្ឃវត្ត សុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋ ប្រជាការពារ ក្នុងភូមិសំរោងកណ្តាល ចូលរួមស្ថាបនាផ្លូវប្រវែង១៧៥ម៉ែត្រ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីសម្រួលចរាចរឱ្យទាន់បុណ្យភ្ជុំបិណ្ឌខាងមុខ។ ផ្លូវនេះស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានថវិកាមកពីសប្បុរសជិតឆ្ងាយ។

ក្នុងឱកាសស្ថាបនាផ្លូវនេះលោក យិន អ៊ីម ចៅសង្កាត់សំរោង បានលើកឡើងថា ការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ ដោយអាជ្ញាធរបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅនឹងការគាំទ្ររបស់បងប្អូននាពេលកន្លងមក និងបន្តទៅមុខទៀត។
លោកបន្តថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារបន្តរួមចំណែកកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការស្ថាបនាផ្លូវ១ខ្សែ ប្រវែង ១៧៥ ម៉ែត្រ បានរួចរាល់ជាស្ថាពរនៅក្នុង ភូមិសំរោងកណ្ដាល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋឆ្លងកាត់ ពិសេសនាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

លោកបញ្ជាក់ថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរទៀតផង។ សូមបញ្ជាក់ផងដែរថា ថវិកាដែលត្រូវចំណាយ ក្នុងការស្ថបនាទាំងពីរលើកឱ្យរួចរាល់ជាស្ថាពរលើផ្លូវនេះ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយទាំងអស់៕
អត្ថបទ៖ ឧត្តរ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


