Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ ​ផ្សារ​អូរ​បីជាន់ បណ្តោះ​អាសន្ន​ ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ-១៩

បានផុស

នៅ

រដ្ឋបាល​ស្រុក​អូរ​ជ្រៅ​ បានសម្រេច​​បិទខ្ទប់ ​ផ្សារ​អូរ​បីជាន់​ ជាបណ្តោះ​អាសន្ន​ ក្រោយរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ ផ្សារ​អូរ​បីជាន់​ ស្ថិត​នៅ​ភូមិ​ថ្នល់​បត់​ ភូមិ​អូរ​បីជាន់​ ឃុំ​អូរ​បីជាន់​ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក យឹម សំណាង អភិបាលស្រុកអូរ​ជ្រៅ បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ ​ដែល​ប្រកប​អាជីវកម្ម​ ក្នុង​ផ្សារ​អូរ បីជាន់​ និង​តាម​ផ្ទះ​ជុំវិញ​ផ្សារ​ទាំង​អស់​ទៅយកសំណាក ដើម្បីធ្វើតេស្តរហ័សរកកូវីដ-១៩ ឲ្យបានទាន់ពេល ។ លោកថា ដោយសារ​មានការឆ្លង​រាលដាល ​នៃ​ជំងឺ​កូវីដ​-១៩​ នៅ​ទីតាំង​ផ្សារ​អូរបីជាន់នេះ ទើបរដ្ឋបាល​ស្រុក​អូរ​ជ្រៅ​ សហការ​ជា​មួយ​មន្ត្រី​​សុខាភិបាល​ ចុះ​យក​សំណាក​តេស្ត​រហ័ស ​(Rapid​ Test​) ​ដល់​អាជីវករ​លក់​ នៅ​ក្នុង​ផ្សារ​អូរបីជាន់​ និង​ប្រជាពលរដ្ឋ​ចូល​ទៅ​ទិញ​ ចាប់ផ្តើម​ពី​វេលា​ម៉ោង​៨ និង០០​នាទី​ព្រឹក​ ថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២១​ ទៅស្ថិត​នៅ​បរិវេណ​ ផ្សារ​អូរបីជាន់នេះតែ​ម្ដង​។

លោកអភិបាលស្រុក បានស្នើឲ្យ​អាជីវករ​ និង​ប្រជាពលរដ្ឋ​ ចូល​រួម​សហការ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និងទប់ស្កាត់ការ​រីករាល​ដាល​ជំងឺ​កូវីដ​-១៩ ជា​ពិសេស​អនុវត្ត​វិធានការ របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ ៣កុំ​ ៣ ការពារ​ ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម