ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកមេភូមិព្រះពន្លា ដែលកំពុងសម្រាកព្យាបាលជំងឺ
លោក គួច គង់ មេភូមិព្រះពន្លា សង្កាត់ព្រែកប្រា ដែលកំពុងមានជំងឺសន្លាក់ជើងហើយខិតខំធ្វើការបម្រើប្រជាពលរដ្ឋផងនោះ បានទទួលអំណោយពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនាថ្ងៃទី៣១ ខែសីហានេះ។

រួមដំណើក្នុងការសាកសួរសុខទុក្ខដល់លោកមេភូមិ មានលោកស្រី ឯក យ៉ាននី សមាជិកក្រុមប្រឹក្សាខណ្ឌ លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា។
តាមប្រសាសន៍លោក ចេង មុនីរ៉ា បានសំដែងការអាណិតអាសូរដល់លោកមេភូមិព្រះពន្លាដែលខិតខំធ្វើការបម្រើប្រជាពលរដ្ឋទាំងឈឺដោយមិនខ្លាចនឿយហត់ ពិសេសក្នុងដំណាកកាលក្តៅគគុកដែលជំងឺកូវីដ១៩កំពុងឆ្លងតាមសហគមន៍រាល់ថ្ងៃ។
ហើយក៏ជាការលើកកម្លាំងចិត្តដល់លោកមេភូមិផង លោក ចេង មុនីរ៉ា ក៏បាននាំយកអំណោយផ្តល់ជូនលោកមេភូមិព្រះពន្លា រួមមានថវិកា៤០.០០០០រៀល អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ៥កេសថែមទាំងគ្រឿងឧបភោគបរិភោគ ម៉ាស់ ជែលទៀតផង។

នេះជាសកម្មភាពមនុស្សធម៌របស់លោកអភិបាលខណ្ឌច្បារអំពៅ ដែលតែងធ្វើឡើងទៅលើមន្ត្រីថ្នាក់ក្រោមរួមទាំងប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពដោយពុំទុកឲ្យជួបគ្រោះធ្ងន់ធ្ងរឡើយ៕
អត្ថបទ៖ នរា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


