ព័ត៌មានជាតិ
ចាប់ជនសង្ស័យម្នាក់ដែលអះអាងថាជាកម្លាំងអាវុធហត្ថ ហើយចាប់ពលរដ្ឋគំរាមយកប្រាក់
បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញឲ្យចុះស្រាវជ្រាវជាបន្ទាន់ ឈានដល់ចាប់គេវាយខ្នោះជនសង្ស័យបានភ្លាមៗ ក្នុងករណីកៀបស៊ីពលរដ្ឋហើយ អះអាងជាអាវុធហត្ថដែលការពិតជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹងអាវុធហត្ថណាម្នាក់ឡើយ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនដោយបានគេអះអាងថាជាអាវុធហត្ថមានឈ្មោះ រ៉ូ ថារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារបន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថា ជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ពលរដ្ឋនៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីហេតុការនេះកើតឡើង ក៏មានព័ត៌មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿងញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់ អួតខ្លួនថាជាអាវុធហត្ថ ចំណែក៤នាក់ទៀត ជាសន្តិសុខយាមនៅគោលដៅនោះ បានសម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏បានយកគ្រឿងញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយកគ្រឿងញៀនដាក់ពីមុខជនរងគ្រោះ ដោយចោទថា ប្តីប្រពន្ធទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន ហើយក៏គម្រាមចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់គុកព្រៃសទាំងយប់ បើគ្មានលុយឲ្យពួកគេ។ និងក្រោយមកដោយជនរងគ្រោះពុំមានលុយ ជនសង្ស័យក៏បានបង្ខំ ឲ្យប្តីប្រពន្ធទាំងពីរនាក់ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវ ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរងគ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹកឡើង មានសន្តិសុខម្នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះ បានមកយកក្រដាសបញ្ចាំ ពីជនរងគ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ ឲ្យចុះស្រាវជ្រាវជាបន្ទាន់ រហូតរកឃើញថា ជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹងអាវុធហត្ថណាម្នាក់ឡើយ ហើយក៏តាមចាប់ជនខិលខូចទាំងនោះ។
តាមរយៈវិធានការដ៏ម៉ឹងម៉ាត់ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានលឺដល់ក្រុមគ្រួសាររបស់ជនសង្ស័យ ថានឹងមិនអាចគេចទៅណារួច ក៏បាននាំខ្លួនជនសង្ស័យ ចូលមកសារភាព នៅចំពោះមុខអាវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួមមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវបន្ត។ រហូតដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនបន្ត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


