Connect with us

ព័ត៌មានជាតិ

កែរសម្រួលធ្វើអង្កេតរហ័សជនអនាថាដែលជាប្រភេទជនងាយរងគ្រោះ

បានផុស

នៅ

នាយកដ្ឋាន សុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំកែសម្រួលអត្ថបទក្នុងការធ្វើអង្កេតរហ័សជនអនាថាឆ្នាំ២០២០ ដែលជាយន្តការក្នុងការប្រមូលនូវទិន្នន័យ និងការសិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលកើតឡើងចំពោះជនអនាថាដែលជាប្រភេទជនងាយរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើអង្កេតនេះ នាថ្ងៃម្សិលមិញដែលអនុវត្តឡើងតាមកម្មវិធីមួយដែលកើតឡើងតាមរយៈ អនុសាសន៍របស់ក្រុមការងារបច្ចេកទេសដើម្បីជួយគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដែលដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវបានប្រើប្រាស់ជាយន្តការអន្តរវិស័យនៃស្ថាប័នក្នុងការអនុវត្តក្នុងការកំណត់ចំនួនជនអនាថា និងដើម្បីស្វែងយល់អំពីបញ្ហា និងតម្រូវការរបស់ពួកគេ។

លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពបានឲ្យដឹងថា ដោយសារការមើលឃើញពីភាពមិនបន្សំគ្នារវាងទិន្នន័យដែលបានប្រមូលឡើងដោយស្ថាប័នរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល នៅឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានផ្តួចផ្តើមឱ្យមាននូវការរួមបញ្ចូលគ្នានៃ​ស្ថាប័នទាំងអស់ដែលដឹកនាំដោយក្រសួងនៅក្នុងការធ្វើអង្កេតរហ័សនេះឡើង និងបានពង្រីកនូវដែននែការអនុវត្តរបស់ខ្លួនដោយក្របដណ្តប់លើក្រុង ស្រុក ខណ្ឌទាំង ២០៥ នៅក្នុងរាជធានី ខេត្តទាំង ២៥។

យន្តការនៃការអនុវត្តនេះ បានប្រើប្រាស់នៅកម្លាំងសរុបរបស់ថ្នាក់ជាតិ រាជធានី ខេត្ត នឹងក្រុង ស្រុក ខណ្ឌ ទាំងអស់ក្នុងការអនុវត្តការធ្វើអង្កេតដោយកំណត់យកពេលវេលាដូចគ្នា ដើម្បីចាប់ផ្តើមដំណើរការ និងការបញ្ចប់នៃការអង្កេត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ)អនុគណេស​សុិនណល​(Friend international) ទាំងថវិកា និងបច្ចេកទេស៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម