ព័ត៌មានជាតិ
គ្រូពេទ្យចុះយកសំណាកលើអា ជីវករផ្សារធំថ្មីលើកទី២ចំនួន៤៤១នាក់ អវិជ្ជមានទាំងអស់
អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសហការជាមួយប្រធានគណៈកម្មការផ្សារធំថ្មីបានរៀបចំកន្លែងដើម្បីឲ្យក្រុមគ្រូពេទ្យចុះយកសំណាកលើកទី២ទៅលើបងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករដែលមានការសង្ស័យនៅទីតាំងចាស់។

លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័ត ផ្សារធំថ្មី មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២១នេះការចុះយកសំណាកលើកទី២ដោយគ្រូពេទ្យTidaនេះដែរលើបងប្អូនអាជីវករចំនួន៤៤១នាក់ក្នុងនោះប្រុសចំនួន១៣៧នាក់និងស្រី៣០៤ (លទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា)។
សូមរំឭកថា កាលល្ងាច ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១គ្រូពេទ្យ បានចុះមកសហការ ជាមួយអាជ្ញាធរខណ្ឌដូនពេញ និងគណៈកម្មការផ្សារ ចុះយកសំណាកលើអាជីវករដែល លក់ ម្ហូបអាហារហូបចុក ប៉ែកខាងលិច ក្រោយពីមានអ្នកជំងឺបំប្លែងថ្មី Delta ចំនួន ៥ នាក់ ធ្លាប់បានចេញចូល។

ការយកសំណាក លើកទី១ទៅលើ បងប្អូន អាជីវករនាពេលនោះមាន ចំនួន ៣៥៦ នាក់ ហើយ ក្នុង ចំនួន នេះ ក្រុមគ្រូពេទ្យ រកឃើញអ្នកមាន វិជ្ជមាន កូវីដ-១៩ តែម្នាក់ប៉ុណ្ណោះ។ អ្នកវិជ្ជមានកូវីដម្នាក់នេះគាត់ជា អ្នកស៊ីឈ្នួល លក់ គ្រឿងសមុទ្រ ឱ្យគេនៅបរិវេណលក់ បន្លែ ត្រី សាច់។
ជជាមួយគ្នានោះដែរលោកស្រីប៉ុន ដានី អភិបាលរដ្ឋាករស្វយ័ត្នផ្សារធំថ្មីបានបញ្ជាក់ថា ផ្សារធំថ្មី មិនត្រូវ បាន បិទខ្ទប់នោះទេគឺនៅរក្សាការលក់ដូរដដែល (អ្នកដែលពាក់ព័ន្ធគឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើចត្តាឡីស័ក២១ថ្ងៃ)។

ចំណែកតូបរបស់គាត់គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគគឺអនុញ្ញាតឲ្យក្រុមគ្រួសារមកលក់ដូរដដែល។
លោកស្រីបញ្ជាក់ទៀតថាគណៈកម្មការផ្សារ បាននឹងកំពុងអនុវត្ត យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការពារ របស់ ក្រសួងសុខាភិបាលពិសេសគឺការអនុវត្ត ៣ កុំ និង ៣ ការពារ របស់សម្តេចតេជោហ៊ុន សែន៕
អត្ថបទៈ រស្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


