ព័ត៌មានជាតិ
ភ្នំពេញនៅសល់២៥សាលារៀនធ្វើជាមណ្ឌល ចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះនៅសល់សាលារៀនប្រមាណ២៥ប៉ុណ្ណោះនៅរាជធានីភ្នំពេញជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈកាលពីមុនមានរហូតដល់ទៅជាង១០០សាលា។ លោកបានបន្តថា នៅពេលផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដំបូងមានសាលាជាង១០០ ត្រូវបានសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាលយកធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣ ខែកញ្ញានេះថា ដោយសារស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាលបានកាត់បន្ថយទីតាំងព្យាបាល និងទីតាំងធ្វើចត្តាឡីស័កមកនៅសល់ត្រឹម២៥សាលាវិញ ក្នុងនោះមណ្ឌលចត្តាឡ័ស័កចំនួន៥សាលារួមមាន ទី១ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ទី២ សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ទី៣ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ទី៤ សាលាបឋមសិក្សា អង្គបឹងចក និងទី៥ វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា។
លោកបានបន្ថែមទៀតថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩មានចំនួន៩ រួមមានទី១ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ទី២ វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ទី៣ សាលាបឋមសិក្សា សុភមង្គល ទី៤ វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ទី៥ វិទ្យាល័យ សម្ដេច ហ៊ុន សែនភ្នំពេញថ្មី ទី៦ វិទ្យាល័យ ជា ស៊ីម សាមគ្គី ទី៧ វិទ្យាល័យ កំបូល ទី៨ សាលាបឋមសិក្សា កំបូលនិងទី៩ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ដង្កោ។

លោកប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ បានបន្ថែមថា មណ្ឌលយកសំណាកចំនួន២សាលា ទី១ វិទ្យាល័យ បាក់ទូក និងទី២ សាលាបឋមសិក្សា កន្ទោក។ ចំណែកមណ្ឌលស្នាក់នៅរបស់គ្រូពេទ្យស្ម័គ្រចិត្តមានចំនួន៥សាលា ទី១ សាលាបឋមសិក្សា ទួលគោក ទី២ វិទ្យាល័យ ឥន្ទ្ររទេវី ទី៣ សាលាមត្តេយ្យសិក្សា ទួលគោក ទី៤ សាលាបឋមសិក្សា អង្គបឹងចក និងទី៥ សាលាបឋមសិក្សា កំបូល។
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ក្រៅពីនេះក៏បានយកសាលារៀនចំនួន៤ធ្វើជាទីបញ្ជាការស្រាលរបស់រដ្ឋបាលខណ្ឌរួមមាន ទី១ សាលាបឋមសិក្សា បាក់ទូក ទី២ សាលាបឋមសិក្សា ច្បារអំពៅ១ ទី៣ វិទ្យាល័យ ទួលអំពិល និង៤ សាលាបឋមសិក្សា កែវ មុន្នី។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែងសំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខានមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។

លោកអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺទៅតាមសាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែនសុខ ជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ