ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះចែកវ៉ាក់សាំង ជូនដល់កសិករចិញ្ចឹមសត្វគោក្របី សម្រាប់បន្តការព្យាបាល ក្នុងស្រុកសំឡូត
ការរីករាលនៃជំងឺដុំពកលើសត្វគោ-ក្របី ក្នុងខេត្តបាត់ដំបង បានកើតឡើងស្ទើរទូទាំងស្រុក ខណៈបច្ចុប្បន្នមន្ត្រីនៃមន្ទីរជំនាញ កំពុងខិតខំបំពេញភារកិច្ចចុះព្យាបាល ដើម្បីជួយដល់កសិករចិញ្ចឹមសត្វគោក្របីគ្របបណ្តាស្រុក ដែលកំពុងប្រឈមជាសេសក្នុងស្រុកសំឡូត ដែលកំពុងផ្ទុះ ក្នុងការឆ្លងរីករាលដាលលើសត្វគោក្របីច្រើនជាង បណ្តាស្រុកក្នុងខេត្តបាត់ដំបង។
លោក ឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឱ្យដឹងថា ករណីជំងឺដុំពកលើសត្វគោក្របី ដែលកំពុងរាតត្បាតនេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកបានដឹកនាំមន្ត្រីការិយាល័យជំនាញផលិតកម្ម និងបសុព្យាបាល ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុកសំឡូតការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកពេទ្យសត្វភូមិ ក្នុងស្រុកសំឡូត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោ.ក្របី និងធ្វើការបែងចែកសម្ភារៈបរិក្ខារបសុពេទ្យថ្នាំព្យាបាលវ៉ាក់សាំង ជូនដល់បងប្អូនកសិករចិញ្ចឹមគោក្របី សម្រាប់យកទៅចាក់និងព្យាបាលក្នុងស្រុកផងដែរ។
លោកបានបញ្ជាក់ឱ្យដឹងបន្តថា ចាប់ពីចុងខែឧសភាឆ្នាំ២០២១ ខេត្តបាត់ដំបង មានការផ្ទុះជំងឺដុំពកលើស្បែកគោ.ក្របី ចេញពីតំបន់ក្នុងស្រុកមួយចំនួនជាប់ព្រំដែនកម្ពុជាថៃ ទើបបង្កឱ្យមានការឆ្លងរីករាលដាលស្ទើទូទាំងស្រុកតែម្តង។ លោកបន្តថា បច្ចុប្បន្នសត្វគោក្របី ដែលបានព្យាបាលជាសះស្បើយសរុបចំនួន៣,៣៦២ក្បាល និងងាប់ចំនួន២៨ក្បាល(កូនគោ)។ បើយោងតាមស្ថិតិរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានបង្ហាញថា គោក្របីគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ខេត្តបាត់ដំបង មានគោ.ក្របីសរុបជាង១៨ម៉ឺនក្បាល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)